ស្ត្រី​ជនជាតិ​អង់គ្លេសដែល​រងគ្រោះ​ដោយ​សារធាតុ​គីមី​ពុលបាន​ស្លាប់​ហើយ​

09-07-2018 10:10 am 486

​លោកស្រី Dawn Sturgess បាន​ស្លាប់បាត់​បង់ជីវិត​ហើយ បន្ទាប់ពី​លោកស្រី​បាន​រងគ្រោះ​ដោយសារ​សារ​ធាតុគីមី ម្យ៉ាង​ឈ្មោះថា Novichok កាលពី​ថ្ងៃទី​៣០​ខែមិថុនា​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May បានបង្ហាញ​នូវ​ការតក់ស្លុត ចំពោះ​មរណៈភាព​របស់​លោកស្រី Dawn Sturgess និង​បាន​ចូលរួម​រំលែក​ទុក្ខ ជាមួយ​ក្រុមគ្រួសារ​លោក​ស្រី Dawn Sturgess ផងដែរ​។ 

​គួរ​ជម្រាបជូន​ថា លោកស្រី Dawn Sturgess​និង​ស្វាមី ត្រូវបាន​គេ​ប្រទះឃើញ​សន្លប់​បាត់ស្មារតី កាលពី​ថ្ងៃទី​៣០​ខែមិថុនា នៅ​ក្រុង Amesbury ភាគខាងត្បូង​ប្រទេស​អង់គ្លេស​។ ប្តី​ប្រពន្ធ​មួយគូ​នេះ ត្រូវបាន​គេ​រកឃើញថា រងគ្រោះថ្នាក់​ដោយសារ​សារ​ធាតុគីមី​Novichok​។ ប៉ូលិស​អង់គ្លេស កំពុង​បើ​កការស៊ើបអង្កេត ទៅក្នុង​ករណី​ឃាតកម្ម​នេះ​។ កាលពី​ខែមីនា​កន្លងទៅ អតីត​ចារកម្ម​រុស្ស៊ី​និង​កូនស្រី​របស់លោក ក៏​រងគ្រោះ​ដោយសារ​សារធាតុ​គីមី​នេះដែរ​។ កាលនោះ រដ្ឋាភិបាល​អង់គ្លេស​ចោទថា រុស្ស៊ី​ជា​អ្នកបញ្ជា​ឲ្យ​បំពុល​អ្នក​ទាំងពីរ តែ​រុស្ស៊ី​បាន​បដិសេធ​៕ 

ព័ត៌មានផ្សេងទៀត