មនុស្ស​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ជប៉ុនកើន​ដល់​៧៥​នាក់​

09-07-2018 9:33 am 892
ជំនន់ទឹកភ្លៀងនៅប្រទេសជប៉ុន

មនុស្ស​យ៉ាងហោចណាស់​៧៥​នាក់​ហើយ បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ជប៉ុន បង្ក​ជា​ជំនន់​ទឹកភ្លៀង​និង​ការ​រអិល​បាក់​ដី​។ នេះ​បើ​យោងតាម​លទ្ធផល​ជា​ផ្លូវការ​។ ក្រុម​អ្នក​ជួយសង្គ្រោះ និង​កងទ័ព​បន្ត​ប្រតិបត្តិការ​ស្វែងរក​មនុ​ស្សបាត់​ខ្លួន នៅក្នុង​ល្បាប់​ភក់ និង​ទឹក​ដើម្បី​សង្គ្រោះ​ជីវិត​។ នាយករដ្ឋមន្ត្រី​ជប៉ុន​លោ​កហ្ស៊ីន ហ្ស៊ូ​អាបេ បាន​ជំរុញ​ឲ្យ​ក្រុម​ជួយសង្គ្រោះ បន្ត​ស្វែងរក​អ្នក​បាត់​ខ្លួន ដើម្បី​សង្គ្រោះ​ជីវិត​ពួកគេ​បាន​ទាន់ពេលវេលា ខណៈ​ក្រុម​អ្នកស្រុក​មួយចំនួន​ដែល​ជាប់គាំង ដោយសារ​ជំនន់​ទឹកភ្លៀង បាន​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ស្វែងរក​ជំនួយ​សង្គ្រោះបន្ទាន់​។​

​សូមបញ្ជាក់ថា ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន បានចាប់ផ្តើម​នៅ ដើម​ខែកក្កដា​នេះ ដោយ​ភ្លៀង​បាន​ធ្លាក់​ច្រើនជាង​ធម្មតា​រហូតដល់​ទៅ ៣ ដង​ឯណោះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ រួម​មានដូចជា ការស្វែងរក​អ្នក​បាត់​ខ្លួន និង​អ្នក​ជាប់​នៅ​កន្លែង​ផ្សេងៗ រដ្ឋាភិបាល​ជប៉ុន បាន​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រាអាសន្ន​មួយ នៅ​ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី និង​អ្នក​ជួយសង្គ្រោះ​ចំនួន ៥៤ ០០០ ដែលជា​ទា​ហ៊ាន ប៉ូលិស ជាដើម ត្រូវបាន​បញ្ជូនទៅ​ភាគ​និរតី​និង​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។ 

​នៅ​តំបន់​ខ្លះ​បើទោះបីជា​ភ្លៀង​បាន​រាំង ហើយ​ទឹកបាន​ស្រក​ទៅវិញ​ហើយ​ក៏ដោយ ក៏​គេ​នៅតែ​បន្ត​ឲ្យ​ជម្លៀ​សមនុស្ស​ចេញ ដោយសារ​បារម្ភ​ពី​ការ​រអិល​បាក់​ដី អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​៕

ព័ត៌មានផ្សេងទៀត