ការការពារ និងកម្ចាត់ដង្កូវអង្ករ

09-07-2018 9:15 am

វដ្តជីវិត៖
- មេអំបៅមានពណ៌ត្នោតលឿង ចុងស្លាបមានរាងស្រួច និងមានចំណុចខ្មៅមួយស្ថិតនៅផុតពាក់កណ្តាលផ្ទៃស្លាបខាងលើនៃស្លាបខាងមុខ ហើយស្លាបមានជាយ និងមានរាងកោង ។ វាអាចរស់នៅបានពី១០ ទៅ៣០ថ្ងៃ ។
- ពងរាយ ឬជាដុំនៅផ្ទៃខាងលើនៃគ្រាប់ស្រូវ ។
- ដង្កូវនីមួយៗ ស៊ីដោយចោះជាប្រហោងនៅក្នុងគ្រាប់អង្ករ ។ ដង្កូវមានពណ៌ស លឿង និងក្បាលខ្មៅ វាអាចរស់នៅបានពី ៥ ទៅ៦សប្តាហ៍ ឬមានរយៈពេលពី១២ ទៅ១៣សប្តាហ៍ នៅពេលរក្សាគ្រាប់អង្ករនៅសីតុណ្ហភាពទាប ។ ដង្កូវងាប់នៅសីតុណ្ហភាព៦០អង្សាសេ ។

ស្នាមបំផ្លាញ៖
- គ្រាប់អង្ករដែលទទួលរងការបំផ្លាញ មានស្នាមប្រហោងតូច ដោយការស៊ីចោះរបស់ដង្កូវ ។

វិធានការការពារ ៖
- គ្រាប់អង្ករដែលត្រូវទុកដាក់ត្រូវហាលឱ្យស្ងួតល្អ និងរក្សាទុកឱ្យស្ងួតជានិច្ច ។
- ករណីគ្រាប់សើម ត្រូវសម្ងួតវាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។
- មិនត្រូវរក្សាទុកគ្រាប់ដែលរងការបំផ្លាញ ពីព្រោះគ្រាប់ទាំងនោះអាចផ្ទុកពងសត្វល្អិត ។
- រក្សាកន្លែងទុកដាក់ឱ្យបានស្អាតជានិច្ច ។

វិធានការកម្ចាត់ ៖
- រែង ឬអុំដើម្បីញែក និងរើសត្វល្អិត ព្រមទាំងគ្រាប់ដែលខូចខាតចេញ (សម្រាប់បរិមាណតិចតួច ជាលក្ខណៈគ្រួសារ) ។
- ដាក់ស្លឹកស្តៅចូលទៅក្នុងឃ្លាំង ឬជង្រុក ដើម្បីបណ្តាញសត្វល្អិត ។
- បាញ់ថ្នាំសម្លាប់សត្វល្អិតលើផ្ទៃឃ្លាំង ខាងក្នុងទាំងមូល និងជុំវិញផ្ទៃបាវខាងក្រៅ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង ) 

ព័ត៌មានផ្សេងទៀត