ក្មេងៗ​៤​នាក់​ហើយត្រូវបាន​យក​ចេញពី​រូង​ភ្នំ​

09-07-2018 8:45 am 1993
ក្រុមជួយសង្រ្គោះក្នុងរូងភ្នំ

​ក្មេងៗ​ចំនួន​៤​នាក់​ហើយ ត្រូវបាន​ក្រុម​ជួយសង្គ្រោះ យក​ចេញពី​រូងភ្នំ ដែល​ពួកគេ​ជាប់គាំង​អស់​រយៈពេល​២​សប្តាហ៍​។ ក្មេងៗ​ទាំង​៤​នាក់ បាន​ចេញពី​ក្នុង​រូងភ្នំ​មកដល់​ខាងក្រៅ កាលពី​យប់​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៨​។ ភ្លាមៗ​ក្រោយ​ចេញ​មកដល់​ខាងក្រៅ ពួកគេ​ត្រូវ​បានទទួល​ការពិនិត្យ​សុខភាព ពី​គ្រូពេទ្យដែលបានត្រៀមទុកមុន  និងបញ្ចូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យChiangrai Prachanukroh ស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីរូងភ្នំថាំហ្លួង​។​

​បេសកកម្ម​យក​ក្មេងៗ​១២​នាក់និង​គ្រូបង្វឹក​ម្នាក់​ចេញពី​រូងភ្នំ បានចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា ដោយនៅ​ក្នុងនោះ គេ​បាន​បែងចែក​ជនរងគ្រោះ​១៣​នាក់​ជា​៤​ក្រុម​។ ក្រុម​ដែល​ចេញ​មុនគេ​បាន​ដោយ​សុវត្ថិភាព​កាលពី​ថ្ងៃ​ម្សិលមិញ ជា​ក្រុមទី​១ ដោយឡែក​អ្នកដែលនៅសេសសល់ នឹងត្រូវ​យកចេញ​បន្ត នៅ​១០​ម៉ោង​ក្រោយ​។ ការពន្យារពេល​ដល់​១០​ម៉ោង ដោយសារ​ក្រុម​ជួយសង្គ្រោះ​ម្នាក់ៗ​អស់កម្លាំង​ហត់នឿយ​ផង និង​ដោយសារ​ធុង​អុកស៊ីសែន​មិន​គ្រប់គ្រាន់​ផង​។​

ព័ត៌មានផ្សេងទៀត