ក្រុមហ៊ុន​បច្ចេកវិទ្យា​​ចិន​​និង​ជប៉ុន​​ចាប់ដៃគ្នា​​សាកល្បង​​រថយន្ដ​​បើកបរ​​ដោយ​ស្វ័យប្រវត្ដិ​នៅ​ជប៉ុន​

05-07-2018 5:06 pm 638
រថយន្ដបើកបរដោយស្វ័យប្រវត្ដិរបស់ក្រុមហ៊ុនBaidu​

​ក្រុមហ៊ុន​បច្ចេកវិទ្យារ​បស់​ចិន​ឈ្មោះ​Baidu​បាន​និយាយថា ក្រុមហ៊ុន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ជប៉ុន​Softbank Group ដើម្បី​​​ផលិត​រថយន្ដក្រុង​ដែល​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​។ មន្ដ្រី​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់ដែរថា នឹង​ធ្វើឲ្យ​ក្រុមហ៊ុន​Baidu​ក្លាយជា​ក្រុមហ៊ុន​ចិន​ដំបូង​គេ បើក​ដំណើរការ​សាកល្បង​គម្រោង​នេះ​នៅក្នុង​ប្រទេស​ជប៉ុន​។​

​ក្រុមហ៊ុន​Baidu​និង​Softbank Group​បាន​និយាយថា ពួកគេ​នឹង​ដំណើរការ​សាកល្បង​រថយន្ដក្រុង​ខ្នាតតូច​ចំនួន​១០​គ្រឿង​នៅ​ចុងខែ​មីនាឆ្នាំ​២០១៩​។ ក្រុមហ៊ុន​ទាំងពីរ​គ្រោង​នឹង​អភិវឌ្ឍ​បច្ចេកវិទ្យា ដើម្បីឲ្យ​សមស្រ​បតាម​ស្ថានភាព​ផ្លូវ​នៅ​ជប៉ុន ក្នុងនោះ​មាន​ផ្លូវ​នៅ​ទីក្រុង​និង​ផ្លូវ​នៅតាម​តំបន់ភ្នំ​ផងដែរ​។ ជា​ផ្នែក​មួយ​នៃ​ការដាក់​ដំណើរការ​សាកល្បង ក្រុមហ៊ុន​នឹង​ត្រួតពិនិត្យ​ពី​សុវត្ថិភាព​អ្នកដំណើរ ដែល​អាច​ប្រើប្រាស់​រថយន្ដក្រុង​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​បាន​៕

ព័ត៌មានផ្សេងទៀត