ការការពារ និងកម្ចាត់ស្រឹងជញ្ជក់ទឹកដោះ

05-07-2018 4:51 pm 623

វដ្តជីវិត៖
- ស្រឹងពេញវ័យមានជើងវែង និងខ្លួនពណ៌បៃតងត្នោត វាធ្វើសកម្មភាពនៅពេលរសៀល និងពេលព្រលឹមហើយសម្រាកលាក់ខ្លួននៅក្នុងម្លប់ ។

ស្នាមបំផ្លាញ៖
- ជញ្ជក់យកម្សៅពីគ្រាប់ស្រូវ ដែលកំពុងដាក់ទឹកដោះ ដែលធ្វើឱ្យគ្រាប់ស្រូវស្កក ស្ពៀត ឬមានស្នាមអុចជាំនៅលើគ្រាប់ស្រូវ ។

វិធានការការពារ ៖
- ដាំដុះឱ្យស្របពេលគ្នា ។
- សម្អាតស្មៅចេញពីក្នុងស្រែ លើភ្លឺ តាមប្រឡាយ និងជុំវិញស្រែឱ្យបានស្អាត ទប់ស្កាត់បរិមាណស្រឹងស្រូវក្នុងរយៈពេលទុកដីឱ្យនៅទំនេរ ។
- ថែរក្សាសត្វមានប្រយោជន៍ ពួកឪម៉ាល់ កណ្តូប និងពីងពាង ។

វិធានការកម្ចាត់ ៖
- ប្រមូលស្រឹង ដោយប្រើកន្រ្តងបក់ បន្ទាប់មកបុកវាឱ្យខ្ទេច និងយកទៅលាយទឹកក្នុងបិរមាណល្មម ហើយយកទៅបាញ់លើស្រឹងវិញ ។
- យកនុយស្អុយដាក់ក្នុងច្រម ឱ្យស្មើកួរស្រូវ ។
- ធ្វើជម្រកក្បែរភ្លឺស្រែ ដោយកាប់មែកឈើគរៗលើគ្នា បន្ទាប់មកដាក់នុយស្អុយ ដើម្បីឱ្យស្រឹងមកជ្រក ដូចនេះ នាំឱ្យវាលែងជញ្ជក់គ្រាប់ស្រូវ ហើយយើងអាចប្រមូលកំទេចចោល ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង ) 

ព័ត៌មានផ្សេងទៀត