លោក​ហង្ស វិទូ​មិន​រុញ​រាក្នុង​ការបន្ត​បេសកកម្ម​លោក​កែម ឡី​ទោះជួ​ប​ឧបសគ្គ

04-07-2018 5:20 pm 1534
លោក​ហង្ស វិទូ​អំឡុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុវាយោកាលពីពេលកន្លងទៅ

​លោក​ហង្ស វិទូ​ជា​ប្រធាន​ក្រុមអ្នកវិភាគ​វ័យក្មេង ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល ពី​លោក​កែម ឡី​អ្នកវិភាគ​ល្បីឈ្មោះ​មួយរូប ដែល​ត្រូវគេ​បាញ់សម្លាប់ កាលពី​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០១៦​។ ក្រោយ លោក​កែម ឡី​ត្រូវគេ​បាញ់សម្លាប់ អ្នកវិភាគ​វ័យ​២៨ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​រូបនេះ បាន​ប្តេជ្ញាដឹកនាំក្រុម ដើម្បី​បន្ត​បេសកកម្ម​ពី​គ្រូ​របស់ខ្លួន​។

នៅក្នុង​ការ​បំពេញបេសកកម្ម ដោយ​គ្មាន​វត្តមាន​គ្រូ រយៈពេល​២​ឆ្នាំ​កន្លងទៅ សមាជិក​ក្រុមអ្នកវិភាគ​វ័យក្មេង បាន​ជួបប្រទះ​នូវ​ឧបសគ្គ​ជាច្រើន នៅក្នុង​នោះ​ក៏​ធ្លាប់​ត្រូវបាន​គេ​ចាប់ខ្លួន​ផងដែរ​។ ប៉ុន្តែ​អ្នកវិភាគ​ដែលមាន​ដើមកំណើត​ជា​កូន​កសិករ​រូបនេះ ថា ទោះ​ជួប​បញ្ហា​ច្រើន​យ៉ាងណាក៏ដោយ ក៏​មិន​រុញ​រា​ក្នុង​ការបន្ត​បេសកកម្ម​ពី​គ្រូ​របស់ខ្លួន​ឡើយ ដើម្បី​ទុកជា​ការ​តបស្នង​គុណ​លោក​កែម ឡី និង​ដើម្បី​សង្គមជាតិ​។​

​ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន លោក​ហង្ស វិទូ​ដែល​រៀន​ចប់ អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្រ្តនយោបាយ នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០១៥ កំពុង​ពិចារណា​បន្ត​ការសិក្សា​អនុបណ្ឌិត ផ្នែក​គោលនយោបាយ​សាធារណៈ និង​ប្រសិនបើ​មានលទ្ធភាព លោក​នឹង​បន្ត​ការសិក្សា​ថ្នាក់​បណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​ក្រៅប្រទេស​បន្ថែមទៀត​ផងដែរ​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ហង្ស វិទូ​ប្រធាន​ក្រុមអ្នកវិភាគ​វ័យក្មេង នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍ !

សំឡេង​៖

ព័ត៌មានផ្សេងទៀត