ការការពារ និងកម្ចាត់ដង្កូវមូរស្លឹក

04-07-2018 4:39 pm

វដ្តជីវិត៖
- មេអំបៅនៃដង្កូវមូរស្លឹកមានពណ៌លឿង ពេលវាទំសម្រាក ស្លាបរបស់វាបង្កើតបានជារាងត្រីកោណដែលមានជ្រុងស្មើគ្នា ។ មេអំបៅឈ្មោលមានមាឌតូចជាងមេអំបៅញី ។ វដ្តជីវិតរបស់វាមានរយៈពេល៣-១០ថ្ងៃ ។ មេអំបៅញីអាចពងបានប្រហែល ៣០០ពង ។
- ពងមានរាងសំប៉ែត និងពងរាយមួយៗ ផ្គុំជាម្តុំៗ ដែលមានចំនួនពី១០-១២ពង
- ដង្កូវមូរស្លឹកស្រូវជុំវិញខ្លួនវា ដោយភ្ជាប់គែមស្លឹកស្រូវដោយសសៃសូត្រ ។ បន្ទាប់ពីសកម្តងៗ ដង្កូវបានប្តូរទីតាំងទៅស្លឹកផ្សេងៗទៀត ។ ដង្កូវវ័យចំណាស់មានពណ៌បៃតងលឿង និងក្បាលពណ៌ត្នោតក្រម៉ៅ ។
- ដឹកឌឿនៅខាងក្នុងបំពង់ស្លឹករមូរ ។

ស្នាមបំផ្លាញ៖
- ស្លឹកដែលរមូរដោយដង្កូវនេះ (មូរពាក់កណ្តាលស្លឹក) នាំឱ្យថយចុះសកម្មភាពរស្មីសំយោគ ។ បន្ទាប់មក វាស៊ីបកជាលិកាផ្ទៃស្លឹក ដែលនាំឱ្យលេចនូវឆ្នូតពណ៌សថ្លាវែងៗ ។
- ស្លឹកស្រូវដែលទទួលរងការបំផ្លាញធ្ងន់ធ្ងរ ស្ងួត ខ្លោច និងងាប់ ។

វិធានការការពារ ៖
- ប្រើជីអាសូតឱ្យសមស្រប
- មិនត្រូវដាំដុះនៅក្រោមម្លប់ឈើ
- គួរស្ទូងបែប ប.វ.ស
- សម្អាតស្មៅ ឬស្រងែ ដែលនៅជុំបរិវេណស្រែ និងនៅក្នុងស្រែនៅពេលដាំដុះ និងក្រោយពេលប្រមូលផល ដើម្បីការពារការកើនឡើងជម្រករបស់វា
- ថែរក្សាសត្វមានប្រយោជន៍ ខ្មូតដី ចង្រិត កណ្តុរ ពីងពាង ឪម៉ាល់ប៉ារ៉ាស៊ីត អណ្តើកមាស ជាដើម 

វិធានការកម្ចាត់ ៖
- យកមែកឈើដែលមានបន្លាអូសឱ្យរហែក ស្លឹកដែលរមូរចោល
- កាត់ចុងស្រុងចោល នៅវគ្គលូតលាស់

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង ) 

ព័ត៌មានផ្សេងទៀត