​​គ​.​ជ​.​ប​ហាម​​គណបក្ស​នយោបាយ​​កុំ​រិះគន់ ឬ​វាយ​ប្រហារ​​គ្នា​ក្នុងថ្ងៃឃោសនា

04-07-2018 1:52 pm 1055
  ស្តាប់
​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប។
ស្តាប់ជាសំឡេង

យុទ្ធនាការ​ឃោសនាបោះឆ្នោត នីតិកាល​ទី​៦ នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ២៧ ខែកក្កដា​។ ២១​ថ្ងៃនេះ គណបក្ស​នីមួយៗ​នឹង​ផ្សព្វផ្សាយ ពី​គោលនយោបាយ​របស់ខ្លួន តាមរយៈ​សំឡេង មេក្រូ ធុងបាស និង សម្រែក​ជ័យឃោស គ្រប់បែបយ៉ាង នៅតាម​ដងផ្លូវ​។​មុន​យុទ្ធនាការ​ឃោសនា​មកដល់​នៅថ្ងៃនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ជួបជុំ​ជាមួយ ភាគី​ពាក់ព័ន្ធ ដើម្បី​ពន្យល់​អំពី គោលការណ៍​នៃ​ការឃោសនាបោះឆ្នោត​។ តាម​គោលការណ៍ គ​.​ជ​.​ប បាន​បញ្ជាក់ថា ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត គឺ ហាម​មិនឱ្យ​គណបក្សនយោបាយ​រិះគន់ ឬ​ប្រៀបធៀប ជាមួយ​គណបក្ស​ដ៏​ទៃ​នោះទេ ពោលគឺ​ផ្សព្វផ្សាយ​តែ​ពី​គោលនយោបាយ​របស់​បក្ស​ខ្លួន​។​តាម​អ្នកនាំពាក្យ គ​.​ជ​.​ប ប្រសិន​គណបក្សនយោបាយ ប្រព្រឹត្ត​ខុស​នឹងមាន​ការពិន័យ​។ សូម​ស្តាប់​បទសម្ភាសន៍​រវាង គួន សំបូរ ជាមួយ​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​។​

ព័ត៌មានផ្សេងទៀត