កសិករ​នៅ​ខេត្ត​កំពង់ស្ពឺ​ដាំ​បន្លែធម្មជាតិ​ផ្គត់ផ្គង់​មិន​គ្រប់​តម្រូវការ​ទីផ្សារ​

02-07-2018 8:12 pm 884
  ស្តាប់
លោក វុន ជេម កសិករក្នុងខេត្តកំពង់ស្ពឺ។ រូបថត៖ ទ្រី​ សីហៈ
ស្តាប់ជាសំឡេង

សុវត្ថិភាព​ចំណីអាហារ​បាន​ក្លាយជា​ក្ដី​កង្វល់​របស់​ពលរដ្ឋ​ទូទៅ ជា​ពិសេស​អ្នក​រស់​នៅ​ទីក្រុង​ភ្នំពេញ ដោយសារ​តែ​បន្លែ ត្រី សាច់ ដាក់​លក់​នៅលើ​ទីផ្សារ​ភាគច្រើន គឺ​មាន​ផ្ទុក​សា​ធាតុគីមី​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​។ ហេតុនេះ​ហើយ​រាល់​ការទិញ​ម្ហូបអាហារ ពលរដ្ឋ​តែង​មាន​ការប្រុងប្រយ័ត្ន ឬ​អ្នក​ខ្លះ​ថែមទាំង​បាន​សួរ​អ្នកលក់​ថា បន្លែ​គីមី ឬ​ធម្មជាតិ​? កត្តា​ទាំង​នេះ​បាន​ជម្រុញ​ឲ្យ​តម្រូវការ​បន្លែ​សរីរាង្គ ឬ​បន្លែ​ធម្មជាតិ​មាន​ការកើនឡើង រីឯ​ហាង​លក់​បន្លែ​បែបនេះ​ក៏​កាន់តែ​មាន​ចំនួន​ច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ​។ កសិករ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ លោក វុន ជេម ជា​អ្នក​ដាំ​បន្ថែ​ធម្មជាតិ បាន​លើកឡើង​ថា បន្លែ​របស់​លោក​តែង​ត្រូវបាន​បញ្ជា​ទិញពី​ហាង​បន្លែ​សរីរាង្គ​ដាក់លក់​ក្នុង​រាជធានី​ភ្នំពេញ​។ កសិករ​រូបនេះ​បន្ថែមទៀតថា ការដាំ​បន្ថែ​ធម្មជាតិ គឺ​ទទួលបាន​តម្លៃ​ថ្លៃ និង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​​ទៀតផង​។ 

ជាបន្តសូមស្ដាប់នាទី​បទ​យកការណ៍ ដែលរៀបចំជូន​ដោយ​៖ ទ្រី សី​ហៈ​

ព័ត៌មានផ្សេងទៀត