ការការពារ និងកម្ចាត់មមាចខៀវ ឬមមាចបៃតង

02-07-2018 8:43 am

វដ្តជីវិត៖
- មមាចបៃតងពេញវ័យមានប្រវែងដងខ្លួន ៣-៥ ម.ម ដោយមានពណ៌បៃតងភ្លឺរលោង និងមានស្នាមដុំៗ ពណ៌ខ្មៅ ហើយអាចប្រែប្រួលបាន ។
- មមាចញីពងដាក់ក្នុងស្រទបស្លឹក ឬទ្រនុងស្លឹកជាកញ្ចុំ រាងដូចស្និតចេកប្រមាណ៨-១៦ពង - ពងថ្មីៗ មានពណ៌ស ឬលឿងព្រលែត បន្ទាប់មកវាក្លាយជាពណ៌ត្នោត និងមានចំណុចពណ៌ក្រហម ។
- កូនញាស់របស់វាមាន៥ដំណាក់កាល និងមានស្នាម ឬចំណុចដែលអាចប្រែប្រួលបាន ។

ស្នាមបំផ្លាញ៖
- វាជាភ្នាក់ងារចម្លងជំងឺវីរុស លើដំណាំស្រូវយ៉ាងសំខាន់ដូចជា ជំងឺក្រិនតឿ ទង់គ្រោ តឿលឿង…
- ស្លឹកស្លោក និងស្រពោន

វិធានការការពារ ៖
- មិនត្រូវដាំស្រូវលើសពី២ដងក្នុងមួយឆ្នាំ និងត្រូវទុកដីស្រែឱ្យមានរយៈពេលទំនេរពីការដាំស្រូវ ដើម្បីកាត់បន្ថយចំណី និងជម្រករបស់វា
- បន្ទាប់ពីច្រូតកាត់ ត្រូវភ្ជួរលប់ស្មៅចង្រៃ និងស្រូវដុះសារ អាចបំបាត់ប្រភពជំងឺវីរុស ចេញពីស្រែ
- ថែរក្សាសត្វមានប្រយោជន៍ កន្ទុំរុយ ពីងពាង ស្រឹងទឹកជើងវែង ស្រឹងគោក រុយភ្នែកធំ
- មុនពេលស្ទូងយកឫសសំណាបត្រាំទឹកថ្នាំ (សំបកស្តៅ ស្លឹកគ្រៃ…)
- បំបាត់ជម្រក ស្មៅដែលនៅក្នុងស្រែ និងជុំវិញស្រែ ជាកន្លែងដែលវាបន្តពូជបង្កើតកូនចៅ
- កុំធ្វើថ្នាលសំណាបនៅជិតប្រភពពន្លឺភ្លើងដែលវាអាចទាក់ទាញពពួកមមាច
- កុំដាក់ភ្លើងនៅជិតជង្រុកស្រូវ
- ប្រើស្បៃមុង ឬសំណាញ់គ្របថ្នាលសំណាបអាចការពារពពួកមមាចបៃតង
- ប្រើពូជធន់

វិធានការកម្ចាត់ ៖
- កន្រ្តកបក់ ដើម្បីប្រមូលមមាច
- ប្រើអន្ទាក់ភ្លើងឱ្យឆ្ងាយពីស្រែ

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង ) 

ព័ត៌មានផ្សេងទៀត