លោក សាន វឌ្ឍនា ស្នើ​សុំ​យោបល់​ពលរដ្ឋ​អំពី​កន្លែង​គួរ​តម្កល់​ក្រមា​១​ពាន់​ម៉ែត្រ​

01-07-2018 6:27 pm 1564
  ស្តាប់
លោក សាន វឌ្ឍនា ស្ថានិ​កចលនា GoGo Cambodia។ រូបថត៖ fb GoGo Cambodia
ស្តាប់ជាសំឡេង

​ការ​បំបែក​កំណត់ត្រា​ពិភពលោក​របស់​ចលនា GoGo Cambodia ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងការ​ត្បាញ​ក្រមា​១​ពាន់​ម៉ែត្រ ត្រូវបាន​ស្ថាប័ន​កំណត់ត្រា​ពិភពលោក (Guinness World Record) ទទួលស្គាល់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨​។ ក្រមា​នេះ​មាន​ប្រវែង​សរុប​១,១៤៩​ម៉ែត ជា​ក្រមា​វែង​ជាង​គេ​នៅលើ​ពិភពលោក ដែល​ចំណាយ​ពេល​ត្បាញ​ជាង​៤​ខែ និង​មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​។ លោក សាន វឌ្ឍនា ស្ថានិ​កចលនា GoGo Cambodia ថា​ក្រមា​នេះ​បង្ហាញ​ពី​សាមគ្គីភាព និង​ជា​អនុ​ស្សារី​យ៍របស់​ប្រជាជន​កម្ពុជា​។ ដូច្នេះ​លោក​បាន​ស្នើសុំ​យោបល់​ពី​សាធារណៈជន ថា​គួរ​តម្កល់​ក្រមា​នេះនៅទីណា ដើម្បី​បង្ហាញ​ដល់​ប្រជាជន​កម្ពុជា ក៏ដូចជាភ្ញៀវ​អន្តជាតិ​។​

​សូម​ស្ដាប់​បទសម្ភាសន៍ រវាង ទ្រី សី​ហៈ ជាមួយ​លោក សាន វឌ្ឍនា ស្ថានិ​កចលនា GoGo Cambodia ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត