​វិទ្យាល័យ​ឯកជន​ដ៏​កម្រ​មួយ​សម្រាប់​សិស្សានុសិស្ស​កំ​ពុង​មាន​វត្តមាន​នៅ​កម្ពុជា

30-06-2018 5:42 pm 963

​វិទ្យាល័យ​បច្ចេកទេស ឬ​ហៅ​កាត់​ថា ACT ជា​វិទ្យាស្ថានឯកជន ដែល​សិស្ស​នឹង​ទទួល​ការសិក្សា ទាំង​ចំណេះ​ទូទៅ និង​ជំនាញ​បច្ចេកទេស ក្នុងពេល​តែមួយ​។ សិស្ស​សិក្សា​ចាប់ពី​ថ្នាក់​ទី​៩​គឺ​អាច​ចាប់​យក​នូវ​អ្វី ជា​មុខជំនាញ​ក្នុង​ការ​បន្ត​ការសិក្សា ឬ​អាច​និយាយបាន​ថា នៅពេល​រៀន​ចប់​ថ្នាក់​ទី​១២ ហើយ​មិន​ចង់​បន្ត​ការសិក្សា​នៅ​សកល​វិទ្យាល័យ គឺ​ពួកគេ​អាច​ចូល​បម្រើ​ការងារ​ទៅ​តាម​ជំនាញ ដែល​ខ្លួន បាន​សិក្សា​។ 

​សម្រាប់​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១២ នឹង​តម្រូវ​ឲ្យ​ចុះ​កម្មសិក្សា ៣​ខែ បន្ទាប់មក​ពួកគេ នឹង​ប្រលង​ចេញ​ថ្នាក់ ជាតិ ដែល​មាន​គណៈកម្មាធិកា​ពី​ក្រសួង​អប់រំ ក្រសួង​ទេសចរណ៍ និង​ក្រសួង​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត​។ ចំពោះ​

សិស្ស​ដែល​ប្រលង​ជាប់ នឹង​ទទួលបាន​សញ្ញាបត្រ​ចំនួន​២ គឺ​សញ្ញាបត្រ​ចេញ​ដោយ​ក្រសួង​អប់រំ ដែល​មាន​តម្លៃ​ស្មើ​សញ្ញាបត្រ​ទុតិយភូមិ និង​សញ្ញាបត្រ​ចេញ​ដោយ​ក្រសួង​ទេសចរណ៍​។​
​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោកស្រី ឡូ ម៉ា​តា​លៀ (Lo MartaLia) នាយិការ​គ្រប់គ្រង​វិទ្យាល័យ​ACT និង​លោក​ទ្រី ឈី​វ អគ្គនាយករង​ក្រសួង​ទេសចរណ៍​។​

សំឡេង

 


ព័ត៌មានផ្សេងទៀត