ព័ត៌មានលម្អិតពាក់ព័ន្ធការបង្រ្កាបគ្រឿងញៀនមួយឆមាសឆ្នាំ២០១៨

26-06-2018 5:20 pm 618
គ្រឿងញៀន ដែលរឹបអូសបាននាពេលកន្លងមក ត្រូវបានរៀបចំដុតកម្ទេចចោល នៅព្រឹកថ្ងៃនេះ ។

គ្រឿងញៀន មានតម្លៃជាទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក ត្រូវបានដុតកម្ទេចចោលនៅព្រឹកថ្ងៃទី២៦ មិថុនា នាមជ្ឈមណ្ឌលកម្សាន្តទីក្រុងកោះពេជ្រ ។ កម្មវិធីដុតបំផ្លាញនេះ ត្រូវបានធ្វើឡើងក្នុងឱកាសប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមពាក្យស្លោក ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន ។ 

នាយករង នៃមន្ទីរប្រឆាំងគ្រឿងញៀន លោក អ៊ិន សុង ប្រាប់ថា បើទោះបីជា កម្ពុជាព្យាយាមទប់ស្កាត់យ៉ាងណាក៏ដោយ ក៏នៅតែមានក្រុមឧក្រិដ្ឋជន និងបណ្តាញរបស់ពួកគេបន្តព្យាយាមលួចលាក់ចរាចរឆ្លងកាត់ ចូលមកកម្ពុជានូវគ្រឿងញៀនខុសច្បាប់ នៅតាមតំបន់ត្រីកោណមាស និងអឌ្ឍច័ន្ទមាស ។ ជនល្មើសរាប់រយនាក់ ក្នុងនោះជនបរទេសចំនួន១០សញ្ជាតិត្រូវបានឃាត់ខ្លួន ខណៈតំបន់មួយចំនួននៅទីក្រុងភ្នំពេញ ក៏នៅតែបន្តមានការចរាចរគ្រឿងញៀនខុសច្បាប់នៅឡើយ ។ 

តទៅនេះ សូមស្តាប់ការបញ្ជាក់លម្អិត ក្នុងកិច្ចសម្ភាសន៍រវាងអ្នកសារព័ត៌មានវិទ្យុវាយោ និងលោក អ៊ិន សុង នាយករង នៃមន្ទីរប្រឆាំងគ្រឿងញៀន… 

សំឡេង៖

ព័ត៌មានផ្សេងទៀត