ការការពារ និងកម្ចាត់សត្វទ្រីប

26-06-2018 9:11 am 753

វដ្តជីវិត៖
- ទ្រីបពេញវ័យញី ជម្រុះពងរបស់វាទៅក្នុងជាលិកាស្លឹកដោយប្រដាប់បញ្ចេញពង ។
- កូនទើបនឹងញាស់មានពណ៌ស និងគ្មានស្លាប ។ កូនញាស់នេះ ប្រែទៅជាពណ៌ក្រម៉ៅនៅពេលវាមានវ័យចំណាស់ ។
- ទ្រីបពេញវ័យមានរាងតូចពណ៌ត្នោតខ្មៅ ។ ទ្រីបខ្លះមានស្លាប រីឯខ្លះទៀតគ្មានស្លាប ។

ស្នាមបំផ្លាញ៖
- វាមានវត្តមាននៅគ្រប់បរិស្ថាននៃដំណាំស្រូវ ប៉ុន្តែវាកើតច្រើន នៅពេលអាកាសធាតុក្តៅស្ងួត ។
- កូនញាស់ និងសត្វពេញវ័យ ស៊ីរូងស្លឹកធ្វើឱ្យស្លឹកស្ងួត បន្ទាប់មកប្រែជាពណ៌ត្នោត ។
- ស្រូវចម្ការ ឬថ្នាលសំណាបស្ងួត ស្លឹករមូរ ។

វិធានការការពារ ៖
- ថ្នាលសំណាប និងស្រែត្រូវមានទឹក នាំឱ្យស្រូវដុះបំពេញសងទប់ទល់ការបំផ្លាញរបស់ទ្រីប ។
- ការពារសត្វមានប្រយោជន៍ ។
- គ្មានពូជស្រូវណាដែលធន់ទ្រាំនឹងទ្រីបទេ ។

វិធានការកម្ចាត់ ៖
- ថ្នាលសំណាប ឬសន្ទូងពន្លិចទឹកឱ្យលិចផុតចុងរយៈពេលចាប់ពី២ថ្ងៃ ដើម្បីសម្លាប់ទ្រីប ។
- ទឹកភ្លៀងអាចកាត់បន្ថយប្រជាករទ្រីប ។
- យកក្រម៉ាជ្រលក់ទឹក ចងនឹងបង្គោលឫស្សី ហើយបក់ទៅបក់មក ។
- បង្គោលឫស្សី ឬឈើវាសនៅលើចុងស្លឹកស្រូវ ។
- បង្គោលឫស្សី សង្កត់ចុងស្រូវឱ្យដួលទៅក្នុងទឹក ។
- ថ្នាំផ្សំពីរុក្ខជាតិ៖ ម្ទេស១ខាំកិនឱ្យម៉ត់ លាយជាមួយទឹក១លីត្រ លាយសាប៊ូ១២ក្រាម បន្ទាប់មក យកវាលាយទឹកធម្មតា៥លីត្រ និងយកទៅបាញ់ ។
- ថ្នាំផ្សំពីរុក្ខជាតិ៖ ម្ទេសកន្លះគីឡូ ស្ងោរជាមួយទឹក៣លីត្រ រំងាស់រយៈពេល២០នាទី បន្ថែមសាប៊ូ៣០ក្រាម ចូលទៅក្នុងល្បាយនោះ បន្ទាប់មកចាក់ទឹក ១០លីត្រចូល ទុកឱ្យត្រជាក់ ហើយច្រោះ និងយកទៅបាញ់ ។ បើមានភ្លៀងបាញ់២ ទៅ៣ដង ក្នុងមួយសប្តាហ៍ បើគ្មានភ្លៀង ១សប្តាហ៍បាញ់ម្តង ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង )

ព័ត៌មានផ្សេងទៀត