ការការពារ និងកម្ចាត់ជំងឺណេម៉ាតូតលើដើមស្រូវ

25-06-2018 4:42 pm 1306

ភ្នាក់ងារបង្ក៖ ណេម៉ាតូត Xitylenchus angustus ។ ក្នុងវដ្តជីវិតណេម៉ាតូតប្រភេទនេះ គឺវារស់នៅ និងស៊ីបំផ្លាញដើមស្រូវនៅផ្នែកខាងលើនៃស្លឹកខ្ចីៗ និងលើបណ្តូលខ្ចី នៃកំណកំណើតកួរស្រូវ ។ ជាងនេះទៅទៀត ការបន្តពូជ និងបង្កើតកូនចៅរបស់ពួកវា គេសង្កេតឃើញមាននៅក្នុងខែមិថុនា និងវិច្ឆិកា ។ សីតុណ្ហភាពសម្រាប់ការលូតលាស់ របស់វាគឺ ២៧ - ៣០ អង្សាសេ ។

សញ្ញានិងរោគសញ្ញា៖
- ឃើញមាននៅគ្រប់ដំណាក់កាលលូតលាស់របស់ស្រូវ គឺនៅខាងចុងស្លឹកមានពណ៌ស រមូរជ្រួញ ។
- កួរស្រូវមានលក្ខណៈរួញរមូរជាប់នឹងស្រទាប់ ហើយអាចមិនដាក់គ្រាប់ ។

វិធានការការពារ ៖
- ដាំដុះមុនរដូវបន្តិច ដើម្បីចៀសវាងការបំផ្លាញរបស់វា ។
- ប្រើប្រាស់ពូជធន់ ។

វិធានការកម្ចាត់ ៖
- ដកប្រមូលយកចេញនូវគុម្ពស្រូវ ដែលទទួលរងនូវការបំផ្លាញពីណេម៉ាតូត និងបំផ្លាញនូវរុក្ខជាតិជម្រករបស់វា ដូចជាពពួកស្មៅ ។
- បាញ់ថ្នាំ Carbofuran និង Benomyl ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង )

ព័ត៌មានផ្សេងទៀត