ការការពារ និងកម្ចាត់ជំងឺបាក់តេរីឆ្នូត

25-06-2018 8:37 am

ភ្នាក់ងារបង្ក៖ បាក់តេរី Xanthomonas oryzae pv.oryzae ។

សញ្ញានិងរោគសញ្ញា៖
- នៅលើស្លឹក មានដានស្នាមឆ្នូតវែង តាមបណ្តោយស្លឹក ដោយមានពណ៌ត្នោត ក្រម៉ៅ ហើយស្នាមទាំងនោះ នឹងរីកធំឡើងៗ ពាសពេញផ្ទៃស្លឹក ។
- ជាងនេះទៅទៀត នៅពេលស្លឹកត្រូវសើម ឃើញមានតំណក់ទឹកល្អក់ និងចំណុចពងពណ៌លឿង នៅលើស្លឹក ។

វិធានការការពារ ៖
- ប្រើគ្រាប់ពូជដែលស្អាតល្អ គ្មានជំងឺ ។
- ប្រើជីអាសូតក្នុងកម្រិតមួយទាប ។

វិធានការកម្ចាត់ ៖
- ដក ឬកម្ទេចចោលនូវប្រភពជំងឺ ដែលស្ថិតនៅលើគល់ជញ្រ្ជាំង និងចំបើង ។
- ក្នុងករណីចាំបាច់ អាចបាញ់ថ្នាំប្រភេទ Phenazine-5-oxide ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង )

ព័ត៌មានផ្សេងទៀត