លោក​មាស នី​៖​​តើ​បក្ស​មូលដ្ឋាន​​ហ៊ាន​លេង​​អា​យ៉ៃ​ឆ្លើយឆ្លង​​ជាមួយ​​លោក​ហ៊ុន សែន​​បានយូរ​ប៉ុណ្ណា​?​

24-06-2018 2:46 pm 4977
ពីឆ្វេងទៅស្តាំ៖លោកមាស នី លោកហ៊ុន សែន និងលោកយ៉ង សាំងកុមារ

​ប្រមុខ​បក្ស​កាន់អំណាច​បានចាប់ផ្តើម​យុទ្ធនាការ​ឆ្លើយឆ្លង​ទៅកាន់​បេក្ខជន​នាយករដ្ឋមន្ត្រី​មកពី​គណបក្ស​ថ្មី​មួយ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដោយ​ចាត់ទុក​ការប្រៀបធៀប​លក្ខណៈ​ខុសគ្នា​រវាង​លោក  និង​លោក​យ៉ង សាំង​កុមារ ថា​មិន​សម​ហេតុផល​។ ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ​ធ្វើឡើង​២​ថ្ងៃ​ជាប់ៗ​គ្នា ខណៈដែល​សមាជិក​គណ​បក្ស​នេះ បាន​ប្រៀបធៀប​លោក​បណ្ឌិត យ៉ង សាំង​កុមារ ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែលជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ដូចគ្នា​។ ដូចជា​ថា នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​គឺ​លោក​ហ៊ុន សែន ជា​មនុស្ស​ងាក​ឆេះ តែ​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​មនុស្ស​ងាក​ផ្តល់​ចំណេះ​ជាដើម​។​

​ការប្រៀបធៀប​នេះ ត្រូវ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ស្នើ​ដល់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពិចារណា​ឡើងវិញ មុននឹង​ប្រៀបធៀប​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា ការប្រៀបធៀប​អំពី​ភាព​ដឹកនាំ គឺជា​រឿង​ធម្មតា​ក្នុង​ការប្រកួតប្រជែង​បែប​ប្រជាធិបតេយ្យ​។​

​អ្នកតាមដាន​ស្ថានការណ៍​សង្គម លោក​បណ្ឌិត​មាស នី មើលឃើញថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន តែងតែ​ប្រតិកម្ម​នឹង​ការរិះគន់​ទាំងឡាយណា ដែល​រិះគន់​ពី​ចំណុច​អវិជ្ជមាន​របស់ខ្លួន​។ ប៉ុន្តែ​កន្លងមក​គណបក្ស​តូចៗ​ដទៃ​ក៏​រិះគន់ ចោទប្រកាន់​ចំៗ តែ​មិនសូវ​ធ្វើឲ្យ​លោក​ចាប់ អារម្មណ៍​ទេ​។ លោក​មាស នីថា ការចាប់យក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជា​ដៃគូ​ឆ្លើយឆ្លង​ពេលនេះ ក៏​អាច​ទាញ​ការចាប់អារម្មណ៍​ដែល​នឹង​ធ្វើឲ្យ​គណបក្ស​នេះ កើន​ប្រជា​ប្រជាប្រិយ​។ ប៉ុន្តែ​លោក​មាស នី ចោទ​សួរថា តើ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ ហ៊ាន​លេង​អា​យ៉ៃ​ឆ្លើយឆ្លង​ជាមួយ​លោក​ហ៊ុន សែន បានយូរ​ប៉ុណ្ណា​?

​ជា​បន្ត​សូម​ស្តាប់​លោក​មាស នី តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត