គ​.​ជ​.​ប ​ប្រាប់​បក្សនយោបាយ​​ដែល​គ្មាន​លទ្ធភាព​​ដាក់​អ្នកសង្កេតការណ៍​​កុំ​បារម្ភ​​ពី​ការបាត់​សន្លឹកឆ្នោត​

21-06-2018 2:41 pm 3853

 ​គណបក្ស​ទាំង​២០ ដែល​នឹងចូលរួម​ប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​នាពេលខាងមុខ ពិសេស​គណបក្ស​ចំនួន​១៩ ក្រៅពី​គណបក្សកាន់អំណាច មាន​ការលំបាក​ក្នុង​ការស្វែងរក​ភា្នក់ងារ​សង្កេតការណ៍​។ ឯ​សង្គម​ស៊ីវិល​ធំៗ ដែល​ធ្លាប់តែ​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត ក៏បាន​ដកខ្លួន​ចេញពី​ការ​សង្កេតការណ៍​នេះ ហើយ​ពលរដ្ឋ​មួយចំនួនធំ​ពុំ​សូវ​ហ៊ាន​ចេញមុខ​ផុសផុល​ដូច​មុន​ទៀត​ដែរ​។ ការណ៍​នេះ ធ្វើឲ្យ​គណបក្ស​ទាំង​១៩ ដែល​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កំពុង​កាន់អំណាច បារម្ភ​ពី​ការបាត់​សន្លឹកឆ្នោត ខណៈ​ខ្លួន​ពុំ​មានលទ្ធភាព​ក្នុង​ការរក​ភ្នាក់ងារ​សង្កេតការណ៍ ដើម្បី​ពង្រាយ​តាម​ការិយាល័យ​បោះឆ្នោត នៅ​ទូទាំងប្រទេស ដែលមាន​រហូត ដល់​ជាង​ពីរ​ម៉ឺន(២២.៩៦៧) ការិយាល័យ​ឯណោះ​។​

​តប​ចំពោះ​ការបារម្ភ​នេះ អ្នកនាំពាក្យ និង​ជា​សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក​ហង្ស ពុទ្ធា អះអាងថា សូមកុំ​ឲ្យមាន​ការបារ​ម្ភ​។ លោក​ថា បើទោះជា​គណបក្ស​ទាំងនោះ មិនមាន​លទ្ធភាព​ដាក់​អ្នកសង្កេតការណ៍​នៅ​គ្រប់​ការិយាល័​យក្តី ក៏​ត្រូវតែ​ទុកចិត្ត​មកលើ​មន្ត្រី គ​.​ជ​.​ប ក្នុង​១​ការិយាល័យ​០៦​នាក់ ដែល គ​.​ជ​.​ប បាន​បណ្តុះ​នូវ​ក្រមសីលធម៌ ប្រកាន់​នូវ​អព្យាក្រិត្យភាព រួចហើយ  បូក​រួមទាំង​អ្នកសង្កេតការណ៍​ជាតិ ជិត​៤​ម៉ឺន​នាក់​ទៀត ដូច្នេះ មិនមាន​អ្វី​គួរឲ្យ​បារម្ភ​ទេ​.......

​ជា​បន្ត​សូម​ស្តាប់​ការអះអាង​របស់លោក​ហង្ស ពុទ្ធា តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត