ការការពារ និងកម្ចាត់ជំងឺស្រពោនដោយបាក់តេរី

20-06-2018 4:46 pm

ភ្នាក់ងារបង្ក៖ បាក់តេរី Xanthomonas oryzae pv.oryzae ។

សញ្ញានិងរោគសញ្ញា៖
- ភាគច្រើន កើតនៅពេលស្រូវមានកំណកំណើតកួរ ។
- តាមបណ្តោយស្លឹកនៃផ្ទៃស្លឹកមានស្នាមឆ្កូត ស្ងួតពណ៌លឿង ប្រផេះឆ្នូត នៅសងខាងនៃផ្ទៃស្លឹក ។
- នៅពេលអាកាសធាតុមានលក្ខណៈសើម យើងអាចមើលឃើញជំងឺនេះ តាមតំណក់ទឹកដែលមានលក្ខណៈសើម កខ្វក់ ពណ៌លឿងប្រផេះដូចក្រញ៉មបារី ។
- នៅពេលអាកាសធាតុមានលក្ខណៈសមស្រប ស្លឹកមានចំណុចដាមពណ៌ប្រផេះស្ងួត បន្ទាប់មក ប្រែទៅជាពណ៌លឿងស្លែត មានលក្ខណៈភ្លឺ រលោង ហើយនៅចុងក្រោយដាមទាំងនេះ ក្លាយទៅជាស្ងួត រលោងដូចហ្វីលថត ។

វិធានការការពារ ៖
- ប្រើប្រាស់ពូជធន់ (ពូជស្រូវស្រាល) ។
- ត្រាំគ្រាប់ពូជជាមួយទឹកក្តៅ នៅសីតុណ្ហភាព ៥២-៥៣អង្សាសេ ក្នុងរយៈពេល៣០នាទី ។
- ត្រាំគ្រាប់ពូជ ជាមួយល្បាយទឹកអាក្រូមីស៊ីន (Agromicine) ០,២៥% ក្នុងរយៈពេល១២ម៉ោង ។

វិធានការកម្ចាត់ ៖
- កម្ចាត់ប្រភពជំងឺដូចជា ស្មៅ កាកសំណល់ដំណាំដែលមានជំងឺ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង )

ព័ត៌មានផ្សេងទៀត