ការការពារ និងកម្ចាត់ជំងឺទង់គ្រោ

20-06-2018 8:34 am 894

ភ្នាក់ងារបង្ក៖ វិរុស ។ មមាចបៃតងជាភ្នាក់ងារចម្លងជំងឺនេះ ។

សញ្ញានិងរោគសញ្ញា៖
- ដើមស្រូវតឿ និងបែកគុម្ពបានតិច ។
- ក្នុងករណីជំងឺនេះកើតឡើងនៅពេលស្រូវបានអាយុ៦០ថ្ងៃ គឺស្លឹករបស់វាពណ៌លឿងខ្ចី បន្ទាប់មកទៅជាពណ៌លឿងទឹកក្រូច ។ នៅលើស្លឹកខ្ចី មានស្នាមអុចៗពណ៌ទឹកក្រូចចម្រុះ ដែលលេចចេញពីផ្នែកចុងនៃស្លឹក ។ រីឯស្លឹកចាស់ លេចចេញនូវចំណុចតូចៗ ពណ៌ច្រេះមានទំហំផ្សេងគ្នា ជាហេតុធ្វើឱ្យដើមស្រូវចេញផ្កាយឺត មានកួរតូច និងគ្មានដាក់គ្រាប់ ។

វិធានការការពារ ៖
- ពូជធន់នឹងជំងឺ ឬធន់នឹងភ្នាក់ងារចម្លង ។
- ប្រើពូជប្រពៃណី ។

វិធានការកម្ចាត់ ៖
- កម្ចាត់ជម្រករបស់ភ្នាក់ងារចម្លងដូចជា ស្មៅ និងរុក្ខជាតិមួយចំនួនក្នុងអំបូរស្រូវដូចជាស្រងែ ។
- ដកដើមដែលកើតជំងឺចោល និងកុំដកដើមដែលនៅក្នុងគុម្ពមានជំងឺទៅជួស ។
- ប្រមូល និងដុតចោលជាបន្ទាន់ នូវដើមស្រូវទាំងឡាយដែលទទួលរងជំងឺនេះ ។
- បាញ់ថ្នាំកម្ចាត់សត្វល្អិតប្រភេទ Carbothfuran ក្នុងករណីចាំបាច់ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង )

ព័ត៌មានផ្សេងទៀត