លោក​គិន ភា​៖​​ការចុះ​មូលដ្ឋាន​​របស់​មន្ត្រី​​បក្ស​កាន់អំណាច ​មុន​រដូវ​ឃោសនា ​គ្មានអ្វី​ខុស​ទេ​​

19-06-2018 3:39 pm 808

​រដូវ​ឃោសនាបោះឆ្នោត​អាណត្តិ​ទី​៦ នៅ​មិនទាន់​មកដល់​នៅឡើយ​ទេ​។​ប៉ុន្តែ​មន្ត្រី​គណបក្សកាន់អំណាច បាន​សស្រាក់សស្រាំ ចុះ​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ ពាក់អាវ និង​មួក​គណបក្ស អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោតឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា មាន​ទាំង​ការចែក​ថវិកា ហើយ​នៅលើ​ស្រោមសំបុត្រ មាន​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ទៀតផង​។​

​មជ្ឈដ្ឋាន​មួយចំនួន ថា​នេះ​ជា​សកម្មភាព​ឃោសនា មុន​រដូវ​កាល ដើម្បី​កេងចំណេញ​នយោបាយ ជាជាង​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ស្របពេល​ដែល​ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់​។​

​ប៉ុន្តែ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត គិន ភា ថា​សកម្មភាព​ចុះ​តាម​មូលដ្ឋាន​នៃ​ក្រុមមន្ត្រី​បក្ស​កាន់អំណាច​ពេលនេះ មិនមាន​អ្វី​ខុស​ទេ​។ មិន​ខុស ពីព្រោះ គណបក្ស​ដទៃ ក៏​កំពុង​សស្រាកសស្រាំ ចុះ​ជួប​សកម្មជន​អ្នកគាំទ្រ​តាម​មូលដ្ឋាន​ដូចគ្នា​។ ឯ​ការផ្តល់​ថវិកា ដល់​អ្នកគាំទ្រ ក៏​មិនមាន​អ្វី​ខុស​ដែរ ព្រោះ​ជា​ការជួប រវាង​មន្ត្រី​ថ្នាក់លើ និង​មន្ត្រី​ថ្នាក់ក្រោម នៃ​សមាជិក​គណបក្ស​ខ្លួន​តែប៉ុណ្ណោះ ........

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោ​កគិន ភា តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខាត់ សុធី ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត