«​ផ្លែ​ក្រពេញ​រាជ្យ និង​បំពេញរាជ្យ​»​ សរសេរ​មួយ​ណា​ត្រូវ​?​ មាន​ប្រវត្តិ​​ដូចម្តេច​?​

18-06-2018 2:14 pm 2452

​នេះ​ជា​រដូវ​សំបូរ​ផ្លែឈើ​ម្យ៉ាង មាន​ផ្លែ​មូល​សំបក​ក្រាស់ ខ្លះ​មាន​រសជាតិ​ជូរ ខ្លះ​ជូរអែម ដែល​មនុស្ស​ទូទៅ ហៅថា «​ក្រពេញ​រាជ្យ​» ខ្លះ​ថា​«​បំពេញ​រាជ្យ​»​។ តែ​អ្វីដែល​ចង់​លើកមកបង្ហាញ​នៅពេលនេះ គឺ​សំណេរ​ពាក្យ​នេះ ដែល​ខ្លះ សរសេរថា​«​ក្រពេញ​រាជ្យ​» ខ្លះទៀត​សរសេរ​«​បំពេញ​រាជ្យ​» តើ​សំណេរ​ទាំងពីរ​នេះ សរសេរ​មួយណា​ត្រូវ​? វា​មាន​ប្រវត្តិ​បែបណា ចំពោះ​ការ​ដាក់ឈ្មោះ​នេះ​?

​សំណេរ​ត្រឹមត្រូវ​តាម​វចនានុក្រម គឺ​«​បំពេញ​រាជ្យ​» មិនមែន​«​ក្រពេញ​រាជ្យ​»​ទេ​។​

​ដើមឡើយ ផ្លែឈើ​នេះ មាន​ឈ្មោះថា​«​លោះ​» វា​ជា​ឈ្មោះ​ឈើ​ដំណាំ​មួយ​ប្រភេទ ស្លឹក​ធំៗ ស្រដៀង នឹ​ស្លឹក​ពង្រ​, ផ្លែ​មូល​សំបក​ក្រាស់ សាច់​ជ្រាក មាន​សរសៃ​ស្វិត​ជាប់​នឹង​គ្រាប់ ខ្លះ​មាន​រសជូរ ខ្លះ​ជូ​អែម​។​
​ចំពោះ​ការដូរ​ឈ្មោះ​ពី​«​លោះ​» មក​«​បំពេញ​រាជ្យ​»​នេះ មាន​ពាក្យ​ដំណាល​ថា ព្រះបាទ​សម្តេចព្រះ​ឧទ័យ​រាជា ទ្រង់​សព្វព្រះរាជហឫទ័យ ទ្រង់​ប្រោស​ព្រះរាជទាន​ឈ្មោះ ឲ្យ​ហៅ «​ឈើ​បំពេញរាជ្យ​»​វិញ​៕

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ ទំព័រ១១២៩ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​)

ព័ត៌មានផ្សេងទៀត