គណបក្សឆន្ទៈខ្មែរអំពាវនាវយុវជនខ្មែរងាកមកចាប់អារម្មណ៍បញ្ហាទឹកដី

16-06-2018 5:17 pm 6057

គណបក្សឆន្ទៈខ្មែរ បានប្រកាសនៅរសៀលថ្ងៃទី១៦ មិថុនាថា គណបក្សគោរពរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចង្អុលថា រាល់សន្ធិសញ្ញាមុនឆ្នាំ១៩៩១ ហើយប៉ះពាល់ផលប្រយោជន៍កម្ពុជា ត្រូវទុកជាមិនបានការ ។ ជាងនេះទៅទៀត គណបក្សនេះថា មិនទទួលស្គាល់សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ដែលធ្វើឱ្យស្របច្បាប់ដល់សន្ធិសញ្ញាឆ្នាំ១៩៨២, ១៩៨៤, និង១៩៨៥ ជាដាច់ខាត ។ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ អះអាងថា សន្ធិសញ្ញាបំពេញបន្ថែមនេះ បានធ្វើឱ្យកម្ពុជាបាត់បង់នូវដែនដីមួយចំនួន ពិសេសគឺ កោះត្រល់ ។ លោកអំពាវនាវដល់យុវជនខ្មែរទាំងអស់ ងាកមកចាប់អារម្មណ៍ គិតគូរបញ្ហាបូរណភាពទឹកដី ក៏ដូចជា អំពាវនាវដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទម្លាក់បទចោទ ឬដោះលែងលោក អ៊ុំ សំអាន មន្រ្តីអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន ឱ្យបាននៅក្រៅឃុំ ក៏ដូចជាដើម្បីឱ្យបរិយាកាសនៃការបោះឆ្នោតនៅពេលខាងមុខ កាន់តែប្រសើរឡើង ។ 

សូមស្តាប់កិច្ចសម្ភាសន៍រវាងគង់ ឧត្តម អ្នកសារព័ត៌មានវិទ្យុវាយោ និងលោកគង់ មុនីកាប្រធានគណបក្សឆន្ទៈខ្មែរ ៖

ព័ត៌មានផ្សេងទៀត