ម៉ាស៊ីន​​អង្គុលីលេខ​​បង្ហាញខ្លួន​ជាថ្មី​​មាន​សមត្ថភាព​​ខុស​ពីមុន​ដាច់​

16-06-2018 11:52 am 1200
រូបភាពនៃការប្រើប្រាស់​ម៉ាស៊ីន​អង្គុលីលេខ​​ជំនាន់ថ្មី

​ពីមុន​យើង​ធ្លាប់​ស្គាល់​ម៉ាស៊ីន​អង្គុលីលេខ ដែល​ប្រើ​សម្រាប់​វាយ​អត្ថបទ​មុនពេល​មាន​កុំព្យូទ័រ​។ ម៉ាស៊ីន​អង្គុលីលេខ​ដែល​យើង​ធ្លាប់បាន​ស្គាល់ ទាមទារ​ឲ្យមាន​ការប្រុងប្រយ័ត្ន​បំផុត​នៅពេលវា​អត្ថបទ ព្រោះ​បើ​ខុស​គឺ​មិនអាច​កែ​ឬ​លុប​បានទេ ត្រូវ​វាយ​អត្ថបទ​នោះ​ម្ដងទៀត​។ ពី​ជំនាន់​មុន​ម៉ាស៊ីន​អង្គុលីលេខ​ល្បីល្បាញ​ដូច​កុំព្យូទ័រ​នៅ​ជំនាន់​នេះដែរ​។ ប៉ុន្ដែ​ក្រោយពេល​កុំព្យូទ័រ​វាយលុក​ទីផ្សារ ម៉ាស៊ីន​អង្គុលីលេខ​ក៏​បាត់​មុខ​ពី​ពិភព​អេឡិចត្រូនិច​។ តែ​កុំ​អស់សង្ឃឹម​ម៉ាស៊ីន​អង្គុលីលេខ​សម័យ​ទំនើប​បាន​បង្កើតឡើង​ហើយ គឺអាច​ប្រើ​ភ្ជាប់​ជាមួយ​Tablet​បាន​។ វា​មាន​ឈ្មោះថា Penna ដែល​ខុសពី​ម៉ាស៊ីន​អង្គុលីលេខ​ពីមុន​គឺអាច​លុប​ឬ​កែ​អត្ថបទ​បាន​។​

​ចង់ដឹង​វា​ដំណើរការ​យ៉ាងណាខ្លះ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

ព័ត៌មានផ្សេងទៀត