ការការពារ និងកម្ចាត់ជំងឺតឿលឿងស្លឹក

15-06-2018 4:07 pm 815

ភ្នាក់ងារបង្ក៖ វិរុស ។ មមាចបៃតងជាភ្នាក់ងារចម្លងជំងឺនេះ ។

សញ្ញានិងរោគសញ្ញា៖
- ស្រូវតឿ និងស្លឹកពណ៌លឿង ។
- កើតនៅដំណាក់កាលលូតលាស់ស្រូវចេញផ្កា ឬមិនចេញ ប៉ុន្តែប្រសិនបើចេញផ្កា គឺមិនដាក់គ្រាប់ ។

វិធានការការពារ ៖
- ពូជធន់នឹងជំងឺ ឬធន់នឹងភ្នាក់ងារចម្លង ។
- ប្រើពូជប្រពៃណី ។

វិធានការកម្ចាត់ ៖
- កម្ចាត់ជម្រករបស់ភ្នាក់ងារចម្លងដូចជា ស្មៅ និងរុក្ខជាតិមួយចំនួនក្នុងអំបូរស្រូវដូចជាស្រងែ ។
- ដកដើមដែលកើតជំងឺចោល និងកុំដកដើមដែលនៅក្នុងគុម្ពមានជំងឺទៅជួស ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង )

ព័ត៌មានផ្សេងទៀត