រដ្ឋមន្ត្រី​ការពារ​ជាតិចិន នឹង​មក​ទស្សនៈកិច្ច​នៅ​កម្ពុជា​

14-06-2018 5:21 pm 305

​លោក​វៃ ហ្វេ​ន​ហេ (WEI FENGHE) ជា​សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន នឹង​មក​ទស្សនៈកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​ចុះ​ថ្ងៃទី​១៤ មិថុនា​។​

តាម​ការបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ឲ្យដឹងថា ដំណើរ​ទស្សនៈកិច្ច​នេះ គឺ​ដើម្បី​ជួបពិភាក្សា​ការងារ មួយ​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​មាន​ចុះហត្ថលេខា កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ការពារ​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន​ផងដែរ​។​

នៅ​អំឡុងពេល​ទស្សនៈកិច្ច​ផ្លូវការ​នេះ លោក​វៃ ហ្វេ​ន​ហេ នឹង​អញ្ជើញ​បើកសម្ពោធ​ពិព័រណ៍​យោធា​រួមគ្នា កម្ពុជា​-​ចិន នៅ​មជ្ឈមណ្ឌល​ពាណិក​ម្ម​ពិព័រណ៍​កោះ​ពេជ្រ​។​

ព័ត៌មានផ្សេងទៀត