សហព័ន្ធ​បាល់ទាត់​​អេ​ស្ប៉ាញ​​បញ្ជាក់ពី​​ការដេញ​គ្រូ​បង្វឹក​ឈុត​ធំ​​ចេញពី​តំណែង​​មុន​World Cup

14-06-2018 5:16 pm 672
លោក​Luis Rubiales​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ

​មូលហេតុ​នៃ​ការបណ្តេញ​លោក​Julen Lopetegui ចេញពី​តំណែង​គ្រូបង្វឹក​ឈុត​ធំ​ក្រុមអេ​ស្ប៉ាញ​ត្រូវបាន​គេ​ដកស្រង់ស​ម្តី​របស់​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ (RFEF) លោក​Luis Rubiales​ថា ដោយ​ការ​ខឹងសម្បារ​និង​ខកចិត្ត​យ៉ាងខ្លាំង​។ ប្រតិកម្ម​នេះ​បន្ទាប់ពី​ទទួល​ដំ​ណឺង​ថា​ក្រុម​អធិរាជ​ស​Real Madrid បានតែងតាំង​និង​ប្រកាស​ជា​ផ្លូវការណ៏​ថា​លោក​Lopetegui គឺជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​នៅ​រដូវ​ក្រោយ ទាំង​លោក​មិនទាន់បាន​បញ្ចប់​តួនាទី​ដឹកនាំ​ក្រុម​ចូលរួម​ប្រកួត​World Cup ២០១៨ នៅឡើយ​។​

​លោក​Luis Rubiales ដែលជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ាញ​បាន​បន្ថែមថា​៖ យើង​បាន​បង្ខំចិត្ត បញ្ចប់​កិច្ចព្រមព្រៀង​និង​ចែកផ្លូវ​ជាមួយ​លោក​Julen Lopetegui តែ​យើង​ក៏​អរគុណ​គាត់​ហើយ​ជូនពរ​ឱ្យ​គាត់​មាន​សំណាងល្អ​៕

ព័ត៌មានផ្សេងទៀត