ទិវា​យោគៈ​អន្តរជាតិ​នៅ​កម្ពុជា​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​៤​ទីតាំង​ផ្សេងគ្នា​

14-06-2018 5:14 pm 196
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង ស្ថាប័ន​ពាក់ព័ន្ធ​នានា​នឹង​រៀបចំ “​ទិវា​យោគៈ​អន្តរជាតិ​” លើក​ទី​៤ នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​ខេត្ត​បាត់ដំបង ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ពី​ការធ្វើ​លំ​ហាត់ប្រាណ​សមាធិ​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​សម្រួល​ចលនា​សាច់ដុំ ចលនា​សរសៃឈាម​ឲ្យ​ស្រួល​សម្រាប់​សុខភាព​រាងកាយ​ផងដែរ ។​

“​ទិវា​យោគៈ​អន្តរជាតិ​” លើក​ទី​៤ (4th International Day of Yoga) ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ និង​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីតាំង​ចំនួន ៤​ដូចខាងក្រោម​៖

១.​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៧ :០០​នាទី​ព្រឹក នា​បរិវេណ ពហុ​កីឡដ្ឋាន ជាតិ​អូឡាំពិក​, ២.​ខេត្ត​ព្រះសីហនុ ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៧ :០០​នាទី នា​បរិវេណ​មុខឆ្នេរ​សុខា​, ៣.​ខេត្តសៀមរាប ថ្ងៃទី​១៧ មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៧:០០​នាទី​ព្រឹក​នា​បរិវេណ​មុខ ប្រាសាទអង្គរវត្ត​, ៤.​ខេត្ត​បាត់ដំបង​ទី​១៧ មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៧ :០០​នាទី​ព្រឹក នា​បរិវេណ​មុខ​សាលាខេត្ត​។​
 
​ក្រសួងទេសចរណ៍​សហ​ការរៀបចំ​ទិវា​នេះ​ឡើង ដោយ​យល់ឃើញថា ទិវា​នេះ​មាន​សារប្រយោជន៍​សម្រាប់​សុខភាព​ប្រជាពលរដ្ឋ ហើយ​ក្រសួង​ក៏​អំពាវនាវ​ឱ្យមាន​ការចូលរួម​ទាំង​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ  ធ្វើ​លំ​ហាត់​កាយ ក្នង​ព្រឹត្តិការណ៍​ខាងលើ​ឲ្យបាន​កុះករ និង​ដោយ​សេរី​ផងដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា យោគៈ មាន​ដើមកំណើត​នៅ​ភាគ​ខាងជើង​ប្រទេស​ឥ​ណ្ណា ៥​ពាន់​ឆ្នាំ​មកហើយ ដោយ​បាន​កែច្នៃ អភិវឌ្ឍ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ រហូត​ត្រូវ​បាន​អង្គការសហប្រជាជាតិ​សម្រេច​ទទួល​យក​ជា​ទិវា​អន្តរជាតិ ហើយ​ទិវា​យោគៈ​នេះដែរ បាន​ធ្វើឡើង​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​នៅ​កម្ពុជា​រួច​មក​ហើយ​៕

ព័ត៌មានផ្សេងទៀត