កម្តៅ​នយោបាយ​​អាណត្តិ​ទី​៦​នេះ​ មាន​ស្ថានភាព​​បែបណា​ បើ​ធៀប​នឹង​​អាណត្តិ​មុនៗ​?​

14-06-2018 4:38 pm 598
លោកមាស នី

​បរិយាកាស​នយោបាយ មុន​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ មាន​សភាព​តឹងតែង​ខ្លាំង ឬ​ធូរស្រាល បើ​ធៀប​នឹង​អាណត្តិ​មុនៗ​?

​គ្រប់​អាណត្តិ ពិសេស​នៅមុន​ការបោះឆ្នោត​ម្តងៗ ស្ថានភាព​នយោបាយ ត្រូវបាន​គេ​សម្គាល់​ឃើញថា មាន​កម្តៅ រហូត​ពេលខ្លះ ហៀបនឹង​បក​ទៅរក​ការផ្ទុះ​សង្គ្រាម​ជាថ្មី​។ តួយ៉ាង នៅ​ឆ្នាំ​១៩៩៧ មុន​ការបោះឆ្នោត​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨ ជា​តាក់​តាង​ស្រាប់​។​

​សម្រាប់​អាណត្តិ​ទី​៦  ក្រុមប្រឆាំង​ចាត់ទុក​ស្ថានការណ៍​នេះ អាក្រក់​ជាង​ពេលណា​ទាំងអស់ ដោយសារ​ការរំលាយ​គ​ណ​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ដែល​មិន​ធ្លាប់មាន​លើ​ទីលាន​នយោបាយ​ខ្មែរ ចាប់តាំងពី​អាណត្តិ​ទី​១​មក​។​

​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត​មាស នី យល់ថា គ្មានអ្វី​ធូរស្រាល​ទេ ពីព្រោះ​អ្នកនយោបាយ បាន​រក្សា​កម្តៅ​នយោបាយ​នេះ តាំងពី​អាណត្តិ​ទី​១​រហូតមក គ្រាន់តែ​ថា កម្តៅ​ពេលមុន មាន​ហិង្សា​រហូតដល់​មាន​ការសម្លាប់​គ្នា​។ ប៉ុន្តែ​ពេលនេះ មិនមាន​ការកាប់សម្លាប់​គ្នា​ទេ តែ​ការចាប់​ដាក់គុក​ច្រវាក់ និង​ការ​គំរាម​បែប​ហិង្សា​នៅតែ​បន្ត​មាន ហើយ​ខ្លាំ​ក្លា​ជាង​មុន​ទៀតផង​។ លោក​ថា អ្នកនយោបាយ​បច្ចុប្បន្ន​ដ្បិត​ថា មាន​វ័យចាស់​ទៅហើ​យក្តី ប៉ុន្តែ​ភាពចាស់ទុំ​នៃ​នយោបាយ នៅ​មិនទាន់មាន​ទេ ....

ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​មាស នី តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត