ប្រទេស​១២០​​បោះឆ្នោត​​ថ្កោលទោស​​អ៊ីស្រាអែល​​ដែល​ប្រើ​​កងកម្លាំង​ប្រដាប់អាវុធ​​នៅហ្គា​ហ្សា​

14-06-2018 2:48 pm 302
រូបភាពតវ៉ានៅតំបន់ព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា

​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី​១៣​មិថុនា បាន​បោះឆ្នោត​ស្វែងរក​សំឡេងគាំទ្រ​សេចក្ដីសម្រេច​មួយ ថ្កោលទោស​អ៊ីស្រាអែល​ចំពោះ​ការប្រើប្រាស់​កង​កម្លា​ង​ប្រដាប់អាវុធ បណ្ដាលឲ្យមាន​មនុស្ស​ស្លាប់ក្រោយ​ការប៉ះទង្គិច​នៅ​តំបន់​ព្រំដែន​ហ្គា​ហ្សា ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​។ ការបោះឆ្នោត​ទទួលបាន​សំឡេងគាំទ្រ​ចំនួន​១២០​ប្រទេស ប្រឆាំង​៨​ប្រទេស និង​អនុបវាទ​៤៥​ប្រទេស​។ 

​នៅក្នុង​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​បញ្ជាក់ថា សកម្មភាព​របស់​កង​កម្លាំង​អ៊ីស្រាអែល​គឺជា​ការ​ស្អប់ខ្ពើម មិន​គិត​ជាតិ​សាសន៍ មិន​រើសមុខ ដើម្បី​ប្រឆាំង​ប្រជាជន​ប៉ាឡេ​ស្ទីន ដើម្បី​ចង់​កាន់កាប់​ទឹកដី​ប៉ាឡេ​ស្ទីន​។ អ៊ីស្រាអែល​ថែមទាំង​បាន​ប្រើប្រាស់​គ្រាប់បែក​ប្រឆាំង​ក្រុមបាតុករ​ទៀត បណ្ដាលឲ្យមាន​មនុស្សស្លា​ប់ជាង​១០០​នាក់ ក្នុងនោះ​មាន​អ្នកកាសែត​និង​ក្រុមគ្រូពេទ្យ​ផងដែរ​។ 

​សេចក្ដីសម្រេច​ក៏បាន​ថ្កោលទោស​ការបាញ់រ៉ុ​កក្កែ​ត ចេញពី​តំបន់​ហ្គា​ហ្សា​ប្រឆាំងនឹង​អ៊ីស្រាអែល បង្កឲ្យមាន​កំហឹង​ផ្ទុះឡើង​កាន់តែខ្លាំង និង​បានស្នើ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ឆ្លើយតប​ជា​លាយលក្ខណ៍អក្សរ ទាក់ទង​នឹង​សុវត្ថិភាព​ប្រជាជន​ប៉ាឡេ​ស្ទីន​៕

ព័ត៌មានផ្សេងទៀត