ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​លើក​ទី​១ នីតិកាល​ទី​៤ ពិនិត្យ​លើ​របៀបវារៈ​សំខាន់​៣

14-06-2018 10:59 am 397

​នៅ​ថ្ងៃ​ទី​១៥ មិថុនា គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​លើក​ទី​១ នីតិកាល​ទី​៤ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​របៀបវារៈ​ចំនួន​៣៖

១.​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រា​ក់​ឈ្នួល​អ​ប្បរមា​។​

២.​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាង​ស្តីពី វិសោធនកម្ម​មាត្រា​៨៧​ចំណងជើង​ចំណុច “​គ​”  មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ មាត្រា​១២២ នៃ​ច្បាប់​ស្តីពី​ការងារ​ដែល​ត្រូវបាន​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ ជ​ស​/​រក​ម​/០៣៩៧/០១​ចុះថ្លៃ​ទី​១៣​មីនា ឆ្នាំ​១៩៩៧​។​

៣.​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម មាត្រា​៣ មាត្រា​៦ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១២ ចំណងជើង​ជំពូក​ទី​៤ មាត្រា​១៦ មាត្រា​១៩ មាត្រា​២៦ មាត្រា​៥០ មាត្រា​៥១ មាត្រា​៥២ មាត្រា​៥៣ មាត្រា​៥៤ មាត្រា​៥៥ មាត្រា ៥៦​មាត្រា មាត្រា ៥៧ មាត្រា ៥៨​មាត្រា ៥៩ មាត្រា ៦៥ មាត្រា ៦៦​មាត្រា ៦៧​មាត្រា ៦៨​នៃ​ច្បាប់​ស្តីពី​ស្តង់ដា​កម្ពុជា ដែល​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រក​ម​/០៦០៧/១៣ ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ ៕

ព័ត៌មានផ្សេងទៀត