អាមេរិក​ចង់ឲ្យ​​កូរ៉េខាងជើង​​រំលាយចោល​​អាវុ​ធនុយ​ក្លេ​អ៊ែរ​​នៅ​ឆ្នាំ​២០២០

14-06-2018 9:47 am 753
រូបភាព​អាវុធ​នុយក្លេអ៊ឺែរ​​កូរ៉េខាងជើង

​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូបា​ននិយាយថា អាមេរិក​សង្ឃឹម​កូរ៉េខាងជើង​នឹង​អាច​រំលាយចោល​នុយក្លេអ៊ែរ​នៅ​ចុងឆ្នាំ​២០២០​។ ការលើកឡើង​ដូច្នេះ​មួយថ្ងៃ​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន​នៅ​សិង្ហ​បុរី​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ កូរ៉េខាងជើង​បាន​យល់ព្រម​ក្នុង​ដំណើរការ​ឆ្ពោះទៅ​រំលាយ​ឲ្យបាន​ទាំងស្រុង​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ ប៉ុន្ដែ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​រង​ការ​រិះគន់ថា មិន​បានបញ្ជាក់​លម្អិត​ពី​ពេលវេលា​និង​វិធីសាស្ដ្រ​នៃ​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​ទាំងនោះ​។​

​និយាយ​ពី​កូរ៉េខាងត្បូង​ជា​កន្លែង​ពិភាក្សា​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ លោក​ផុម​ភី​អូបា​ននិយាយថា នៅតែមាន​កិច្ចការ​សំខាន់​ត្រូវធ្វើ​ជាមួយ​កូរ៉េខាងជើង​នៅឡើយ ប៉ុន្ដែ​លោក​សង្ឃឹម​ការរំលាយ​អាវុធ​នុយក្លេអ៊ែរ​ទ្រង់ទ្រាយ​ធំ នឹង​កើតឡើង​ក្នុង​រយៈពេល​២​ឆ្នាំកន្លះ​ខាងមុខ​។ លោក​ជឿជាក់ថា​ទីក្រុង​ព្យុងយ៉ាង​នឹង​យល់​ពី​ភាពចាំបាច់ នៃ​ការបញ្ជាក់​ពី​ដំណើរការ​រំលាយចោល​អាវុធ​នុយក្លេអ៊ែរ​៕

ព័ត៌មានផ្សេងទៀត