កម្ពុជា​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម នៃ អ​.​ស​.​ប

14-06-2018 9:39 am 760
  ស្តាប់
ស្តាប់ជាសំឡេង

កម្ពុជា​ត្រូវបាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​(ECOSOC) របស់​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​មួយឆ្នាំ​២០១៩ ដោយ​សំលេងគាំទ្រ​ចំនួន ១៨៣ លើ​១៨៨ ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាល​មហាសន្និបាត​នៃ​ទីស្នាក់ការ​អង្គការ​សហ​ប្រជា​តិនាទី​ក្រុង​ញ៉ូយ​ក​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​ថ្ងៃទី​១៣ មិថុនា​។​

បើតាម​សេចក្តីប្រកាស​ដដែល ថា​នេះ​ជោគជ័យ​ធំ​មួយទៀត​សម្រាប់​កម្ពុជា ក្នុង​ការលើកស្ទួយ​កិត្តិយស និង​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ បន្ទាប់ពី​ពេល​ថ្មីៗ​នេះ កម្ពុជា​ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​នៃ​សម័យប្រជុំ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​ពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់​ខែកញ្ញា ឆ្នាំ​២០១៩ រួមជាមួយ​ប្រទេស​ចំនួន​១៥​ផ្សេងទៀត ក្នុងនោះ មាន​ទាំង​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គកា​ការ​សហ​ប្រជាតិ​ផងដែរ​។​

​ជាមួយគ្នានេះ ក្នុងនាម​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម របស់​អង្គការសហប្រជាជាតិ កម្ពុជា​នឹងត្រូវ​ដើរតួនាទី​ជាច្រើន រួម​មាន ៖ ១. ការចូលរួម​ពិភាក្សា និង​ផ្តល់យោបល់​លើ​ការជំរុញ​ស្តង់ដារ​រស់នៅ​ឲ្យបាន​ខ្ពស់  ការបង្កើត​ការងារ​ឲ្យបាន​ពេញលេញ និង​ជំរុញ​លក្ខខណ្ឌ​នៃ​ការ​រី​ចំរើន​សេដ្ឋកិច្ចសង្គម និង​ការអភិវឌ្ឍ​។  ទី​២. ត្រូវ​ជំរុញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​អន្តរជាតិ និង​វិស័យ​អប់រំ​។​ទី​៣. ចូលរួម​ជំរុញ​ដំណោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​អន្តរជាតិ សុខាភិបាល​សង្គម និង​ទី​៤. ជំរុញ​ការគោរព​ជា​សកល​ចំពោះ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​៕

ព័ត៌មានផ្សេងទៀត