ក្រសួងការងារតម្រូវឱ្យនិយោជកអនុញ្ញាតកម្មករសម្រាក៣ថ្ងៃចូលរួមបោះឆ្នោត

14-06-2018 9:30 am
ពលរដ្ឋចូលរួមបោះឆ្នោត នាពេលកន្លងមក ។ រូបថតពី VOA ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសតម្រូវឱ្យម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាកចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់ជូនកម្មករនិយោជិតដដែល ។ 

សេចក្តីជូនដំណឹងនេះ ធ្វើឡើងដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិតទាំងអស់ បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ កក្កដា ខាងមុខ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចុះថ្ងៃទី១៣ មិថុនា ៕ (ដោយ៖ គង់ ឧត្តម) 

ព័ត៌មានផ្សេងទៀត