ការការពារ និងកម្ចាត់ជំងឺតឿរួញស្លឹក

14-06-2018 9:14 am 1478

ភ្នាក់ងារបង្ក៖ វិរុស ។ មមាចត្នោតជាភ្នាក់ងារចម្លងជំងឺនេះ ។

សញ្ញានិងរោគសញ្ញា៖
- ដំណាក់កាលលូតលាស់ដំបូង៖ ជាយស្លឹករួញៗ ឬរមួលចុងស្លឹកទាំងមូល ឬរមួលសរសៃវែង ស្លឹក ។ ករណីមានជំងឺរាតត្បាតខ្លាំង ធ្វើឱ្យស្លឹកនៃគុម្ពទាំងមូលរួញនិងរមួល ។
- ក្រោយវគ្គលូតលាស់៖ ឡើងប៉ោងនៅស្រទាប់ក្បែរកួរស្រូវ ធ្វើឱ្យពន្យាពេលចេញផ្កា បែកខ្នែងចេញតាមថ្នាំង កួរចេញមិនផុត ដាក់គ្រាប់មិនពេញលេញ ឬស្រូវគ្មានកួរ គ្មានគ្រាប់ ។
- ស្លឹកដែលមានជំងឺប្រែពណ៌លឿងទៅជាពណ៌ត្នោត ដែលធ្វើឱ្យវាយងាយបាក់ ។

វិធានការការពារ ៖
- ប្រើពូជធន់ ។
- ប្រើពេលវេលាដាំដុះឱ្យសមស្រប ឬដាំស្រូវឱ្យព្រមគ្នា ។
- ប្រើពូជប្រពៃណី ។
- ប្រើជីអាសូតក្នុងកម្រិតមធ្យម ដោយប្រើវាជា៣ដំណាក់កាល៖ បាច១ថ្ងៃមុនស្ទូង, ដំណាក់កាលបែកគុម្ព និងដំណាក់កាលកំណរកំណើតកួរ ។

វិធានការកម្ចាត់ ៖
- កម្ចាត់មមាចត្នោតដែលជាភ្នាក់ងារចម្លង ។
- កម្ចាត់ជម្រករបស់ភ្នាក់ងារចម្លងដូចជា ស្មៅ និងរុក្ខជាតិមួយចំនួនក្នុងអំបូរស្រូវដូចជាស្រងែ ។
- ដកដើមដែលកើតជំងឺចោល និងកុំដកដើមដែលនៅក្នុងគុម្ពមានជំងឺទៅជួស ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង )

ព័ត៌មានផ្សេងទៀត