សា​កល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ​បាន​បើក​វគ្គ​អាហារូបករណ៍​បណ្ដុះ​បណ្ដាល​ខ្លី

13-06-2018 4:57 pm 579

 ជាដំណឹងល្អ សម្រាប់លោកអ្នក ដែលចូលចិត្ដខាងការងារប្រព័ព្ទផ្សព្វផ្សាយ វិទ្យាស្ថានសារគមនាគមន៍កម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបើកវគ្គអាហារូបករណ៍បណ្ដុះបណ្ដាលខ្លី ស្តីពី “ការរាយការណ៍ព័ត៌មានអំពីបម្រែបម្រួលអាកាសធាតុក្នុងយុគសម័យប្រព័ន្ធផ្សព្វផ្សាយទំនើប”។


រួសរានឡើង វិទ្យាស្ថាននឹងផ្តល់អាហារូបករណ៍ចំនួន១២កន្លែងដល់បេក្ខជនដែលជាអ្នកសារព័ត៌មាន និងអ្នកបម្រើការនៅក្នុងវិស័យព័ត៌មាន។

អត្ថប្រយោជន៍ដែលទទួលបានរួមមាន៖ យល់ដឹងពីបរិស្ថាន បម្រែបម្រួលអាកាសធាតុ ប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យទំនើប ការសិក្សាជាមួយសាស្រ្តាចារ្យជាច្រើនរូប អ្នកជំនាញជាតិ និងអន្តរជាតិដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យពាក់ព័ន្ធ មិនត្រឹមតែប៉ុណ្ណោះ អ្នកនិងទទួលបានវិញ្ញាបនបត្រនិងប្រាក់លើកទឹកចិត្តសម្រាប់ការសិក្សាផងដែរ។

បើមានចំណាប់អារម្មណ៏លោកអ្នកអាច សុំចូលរៀនវគ្គបណ្តុះបណ្តាលតាមរយៈFacebook page៖CCI-Cambodia Communication Institute ដើម្បីបំពេញ និងផ្ញើមកកាន់ccicambodia.info@gmail.com ឬដាក់ពាក្យដោយផ្ទាល់នៅការិយាល័យ វិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI) តាមអាសយដ្ឋាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ។ទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៧៧០ ៨៩៩ ឫ ០៦៩ ៤៤៤ ០៤៧។

ឈប់ទទួលពាក្យថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់។ 

ព័ត៌មានផ្សេងទៀត