ការការពារ និងកម្ចាត់ជំងឺតឿស្មៅ

13-06-2018 4:55 pm 310

ភ្នាក់ងារបង្ក៖ វិរុស ។ មមាចត្នោតជាភ្នាក់ងារចម្លងជំងឺនេះ ។

សញ្ញានិងរោគសញ្ញា៖
- ស្រូវដុះបែកគុម្ពចំនួនច្រើនខុសធម្មតា ចង្អៀត ។
- តឿតូចៗ ខុសប្រក្រតី តែមានពណ៌បៃតងជាងស្រូវដែលកើតជំងឺលឿងទុំ ។
- ស្លឹកខ្លី និងមានអុចពណ៌ច្រេះលើស្លឹក ។
- ដើមមិនចេញផ្លែផ្កា ។
- ប្រើពូជធន់ ។
- ដាំដុះឱ្យស្របពេលគ្នា ។
- ប្រើជីអាសូតទៅតាមកម្រិតមធ្យម ដោយបាចវា ជា៣ដំណាក់កាល ៖ បាច១ថ្ងៃមុនស្ទូង, ដំណាក់កាលសំណាបបែកគុម្ព និងដំណាក់កាលកំណរកំណើតកួរស្រូវ ។
- ប្រើពូជប្រពៃណី ។

វិធានការការពារ ៖
- កម្ចាត់មមាចត្នោតដែលជាភ្នាក់ងារចម្លង ។
- កម្ចាត់ជម្រករបស់ភ្នាក់ងារចម្លងដូចជា ស្មៅ និងរុក្ខជាតិមួយចំនួន ក្នុងអំបូរស្រូវដូចជាស្រងែ ។
- ដកដើមដែលកើតជំងឺចោល និងកុំដកដើមដែលនៅក្នុងគុម្ពមានជំងឺយកទៅជួស ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង )

ព័ត៌មានផ្សេងទៀត