លោក​​ហោ ណាំហុង៖​​សន្តិ​ភាព​​​និង​​​ស្ថិរ​ភាព​​នយោបាយ​​មិន​មែន​​ធ្លាក់​​មក​ពី​​លើ​​មេឃ​​

13-06-2018 4:54 pm 257

​មិន​ខុស​អី​ពី​ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រី​បក្ស​កាន់អំណាច​ឯទៀត​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និយាយថា សន្តិភាព ស្ថិរភាព​នយោបាយ ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​រយៈពេល​២០​ជាង​មកនេះ គឺ​បានមកពី​ការលះបង​ដ៏​ធំធេង​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន​។ 

​លោក​ហោ ណាំហុង សន្តិភាព​នៅ​កម្ពុជា​រយៈពេល​ជាង​២០ មកនេះ មិនមែន​ធ្លាក់​មក​ពីលើ​មេឃ​នោះទេ ។ លោក​ថា ការរក្សា​សន្តិភាព ជា​រឿង​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ទាំងអស់​ត្រូវមាន​កាតព្វកិច្ច​ចូលរួម​ទាំងអស់គ្នា ប្រទេសជាតិ​មាន​សន្តិភាព ទើប​មាន​ការអភិវឌ្ឍ ហើយ​ការអភិវឌ្ឍ​នេះ​ទៀតសោត គឺ​ដើម្បី​ជាតិខ្មែរ​យើង​ទាំងមូល មិនមែន​ដើម្បី​បុគ្គល​តែ​ម្នាក់​នោះទេ​។ 

​ក្រៅតែពី​លើកយក​គុណសម្បត្តិ​នេះ មក​បង្ហាញ លោក​ហោ ណាំហុង ក៏​មិន​ភ្លេច​ទេ ដោយ​ទទូច​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​បន្ត​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា​ត​ទៅមុខ​ទៀត​៕

ព័ត៌មានផ្សេងទៀត