Toyota​​បោះទុន​​១​ពាន់​លាន​​ដុល្លារ​​អាមេរិក​​វិនិយោគ​​ជាមួយ​​ក្រុមហ៊ុន​Grab

13-06-2018 4:34 pm 286
ឡូហ្គោសម្គាល់​ក្រុមហ៊ុនGrab​

​ក្រុមហ៊ុន​ផលិត​រថយន្ដ​ជប៉ុន Toyota Motor បាន​ចាយលុយ​១​ពាន់​លាន​ដុល្លារ​អាមេរិក វិនិយោគ​ជាមួយ​ក្រុមហ៊ុន​បម្រើសេវា​ដឹកជញ្ជូន Grab ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់​អាស៊ី​។ ក្រុមហ៊ុន​នេះ​ក៏​ទើប​ទិញយក​ចំណែក​ទីផ្សារ​ដៃ​គូប្រជែង​ដ៏​សំខាន់​មួយ​គឺ​ក្រុមហ៊ុន​Uber​។ ក្រុមហ៊ុន​Grab​បាន​និយាយថា នេះ​គឺជា​ការបណ្ដាក់ទុន​ដ៏​ធំ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ដ​មកលើ​វិស័យ​ដឹកជញ្ជូន​។ កិច្ចសហការ​នឹង​អាចធ្វើឲ្យ​ក្រុមហ៊ុន​ទាំងពីរ​ពង្រីក​ភាពជា​ដៃគូ និង​ការស្វែងរក​យុទ្ធសាស្ដ្រ​ថ្មី​បម្រើ​ដល់​អតិថិជន​។ 

​សូមបញ្ជាក់ថា ក្រុមហ៊ុន​Grab​បង្កើតឡើង​នៅ​ឆ្នាំ​២០១២ មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ ក្រុមហ៊ុន​នេះ​ក៏មាន​ចំណែក​ទីផ្សារ​នៅតាម​បណ្ដា​ប្រទេស​មួយចំនួន​នៅ​អាស៊ីអាគ្នេយ៍​ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ថៃ មី​យ៉ាន់​ម៉ា និង​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត