លោកហ៊ុនសែននឹងអញ្ជើញទៅថៃធ្វើជាប្រធានកិច្ចប្រជុំកំពូលCLMVខាងមុខនេះ

13-06-2018 4:17 pm 443

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV) លើកទី៩ នាទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៦ មិថុនា ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ។

កិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាមនេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ដើម្បីការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា» ។ ក្រោយបញ្ចប់កិច្ចប្រជុំ នឹងមានការអនុម័តសេចក្តីថ្លែងការណ៍រួម ដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលនេះ ។

គូសបញ្ជាក់ថា ក្រៅអញ្ជើញទៅចូលរួមធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលប្រទេស CLMV លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ា ឌី ចៅប្រាយ៉ា មេគង្គ លើកទី៨ នាទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ៕

ព័ត៌មានផ្សេងទៀត