ប្រធាន​គ​.​ជ​.​ប​៖ អ្នកនយោបាយ​ត្រូវ​មាន​អធ្យាស្រ័យ​ខាង​នយោបាយ​ឲ្យ​គ្នា​ទៅវិញទៅមក​

13-06-2018 3:59 pm 237

​លោក ស៊ិក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​លើកឡើង​ថា ប្រទេស​ដែល​ប្រកាន់​របប​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ អ្នកធ្វើ​នយោបាយ​ត្រូវ​មាន​អធ្យាស្រ័យ​ខាង​នយោបាយ ឱ្យ​គ្នា​ទៅវិញទៅមក​។ គណបក្សប្រឆាំង ត្រូវ​ទុក​ឱកាស​បក្ស​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស និង​ត្រូវ​ចេះ​ទទួលស្គាល់​ការពិត​ត​។ នេះ​បើ​តាម សេចក្តីប្រកាស​របស់​គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក ស៊ិក ប៊ុន​ហុក បានបញ្ជាក់​ថា ក្នុង​ប្រទេស​ប្រជាធិបតេយ្យ គណបក្ស​ដែល​ទទួលបាន សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា មាន​តួនាទី​ជា​អ្នក​រិះគន់​ការដឹកនាំ​របស់​គណបក្ស ដែល​មាន​សំឡេង​ភាគច្រើន ឬ​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល ប៉ុន្តែ​ការរិះគន់​នោះ​ត្រូវ​ធ្វើឡើង​ក្នុងន័យ​ស្ថាបនា ដោយ​មាន​ការគោរព​គ្នា​ទៅវិញទៅមក ការជេរប្រមាថ​គ្នា​មិនមែន​ជា​ការទិតៀន​ស្ថាបនា​ទេ​។​

​សូមបញ្ជាក់​ថា កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាងមុខ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត