លោក​ហ៊ីង ប៊ុន​ហៀ​ង ប្រកាស​ជា​ថ្មី​ប្រឆាំង​ដាច់ខាត​បដិវត្ត​ពណ៌​នៅ​កម្ពុជា​

13-06-2018 3:09 pm 1520

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស នា​ថ្ងៃ​ទី​១៣ មិថុនា​នេះ លោក ហ៊ីង ប៊ុន​ហៀ​ង មេ​បញ្ជា​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ថា នឹង​ប្រឆាំង​ដាច់ខាត រាល់​ការ​ញុះញង់ ដែល​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត និង​សកម្មភាព​បដិវត្ត​ពណ៌​ពី​បរទេស​នៅ​កម្ពុជា​។ 

​គួរកត់សម្គាល់​ថា ការប្រកាស​ពី​មេ​អង្គរក្ស​រូបនេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​រតនាគារ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម ដោយ​នឹង​បង្កក​ទ្រព្យសម្បត្តិ លោក​ហ៊ីង ប៊ុន​ហៀ​ង ដែល​មាន​នៅ​ទឹកដី​អាមេរិក​។ ការដាក់ទណ្ឌកម្ម​នេះ ត្រូវបាន​អាមេរិក​អះអាងថា លោក​ហ៊ីង ប៊ុន​ហៀ​ង បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ប្រើប្រាស់​ក្រុម​យោធា ដើម្បី​គំរាមកំហែង​ក្រុមបាតុករ និង​គណបក្ស​ប្រឆាំង​តាំងពី​ឆ្នាំ​១៩៩៧​មក ក្នុងនោះ​មាន​ការ​គប់​គ្រាប់បែក បណ្តាល​ពលរដ្ឋ​អាមេរិកាំង​ម្នាក់ រងរ​បួស‍​ផងដែរ​។ 


ព័ត៌មានផ្សេងទៀត