ក្រសួង​​​ការ​​ពារ​​ជាតិ​​​ថ្កោល​​ទោស​​​អាមេរិក​​​រឿង​​​ដាក់​​ទណ្ឌ​​កម្ម​​​លើ​​​លោក​​​ហ៊ីង​​ ប៊ុន​​​ហៀ​ង​​​

13-06-2018 2:40 pm 10399

​ក្រសួង​ការពារជាតិ តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន បាន​សម្ដែង​ការសោកស្ដាយ ច្រានចោល និង​ថ្កោលទោស​យ៉ាង​ដាច់អហង្កា ចំពោះ​ទង្វើ​ដ៏​គគ្លើន​របស់​ក្រសួង​រតនាគារ​នៃ​សហរដ្ឋអាមេរិក ដែល​បាន សម្រេច​ដាក់ទណ្ឌកម្ម និងបង្កក​ទ្រព្យសម្បត្តិ​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។​

ជាមួយគ្នានេះ ខុទ្ធកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសសហរដ្ឋអាមេរិកផងដែរ រឿងដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង។

​ការបង្ក​ក​ទ្រព្យសម្បត្តិ​លោក ហ៊ីង ប៊ុន​ហៀ​ង ពី​អាមេរិក​នេះ ត្រូវបាន​ក្រសួង​រតនាគារ​នៃ​សហរដ្ឋអាមេរិក អះអាងថា ដោយសារតែ​លោក ហ៊ីង ប៊ុន​ហៀ​ង ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បានចេញ​សេចក្ដីថ្លែងការណ៍​គាំទ្រ​ចំណាត់​របស់​អាមេរិក​ផងដែរ​៕

ព័ត៌មានផ្សេងទៀត