ប៉ូលិស​បារាំង​​​បង្ក្រាប​​​បុរស​ម្នាក់​​ប្រដាប់​ដោយ​​អាវុធ​​ដែល​ចាប់​​ចំណាប់ខ្មាំង​​បីនាក់​

13-06-2018 2:39 pm 395
រូបភាព​​កងកម្លាំង​​ប្រដាប់​អាវុធ​ចុះអន្ដរាគមន៍​​កន្លែង​កើតហេតុ

​ប៉ូលិស​បារាំង​បាន​បង្ក្រាប​បុរស​ម្នាក់​ប្រដាប់​ដោយ​អាវុធ​និង​គ្រឿង​ផ្ទុះ ក្រោយ​ជនសង្ស័យ​បាន​ចាប់​មនុស្ស​បីនាក់​ធ្វើ​ចំណាប់ខ្មាំង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១២​មិថុនា ស្ថិតក្នុង​អគារ​មួយកន្លែង​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ ជនសង្ស័យ​ពាក់​ឯកសណ្ឋាន​ជា​អ្នក​ដឹកជញ្ជូន​អាហារ ពេលធ្វើ​សកម្មភាព​។ ជនសង្ស័យ​បាន​អះអាងថា​មាន​បក្សពួក​នៅ​ខាងក្រៅ​ប្រដាប់​ដោយ​អាវុធ​ដូចគ្នា​។ 

​​ក្រោយ​មាន​ករណីនេះ​ប៉ូលិស​បាន​ចូលទៅ​អន្ដរាគមន៍ភ្លាមៗ ដោយ​ឡោមព័ទ្ធ​និង​បិទ​ទីតាំង​ដែល​ជនសង្ស័យ​ចូលទៅ​។ ទីបំផុត​ប៉ូលិស​ក៏​ចាប់ខ្លួនបាន​ជនសង្ស័យ ហើយ​ជួយសង្គ្រោះ​ចំណាប់ខ្មាំង​ទាំងបី​នាក់​ដោយ​សុវត្ថិភាព ក្នុងនោះ​មាន​ស្ដ្រីមាន​ផ្ទៃពោះ​ម្នាក់ផង​។ ប៉ូលិស​នៅតែ​មិនទាន់​ដឹង​ច្បាស់​ពី​គោលបំណង​របស់​បុរស​ជា​ជនសង្ស័យ​៕

ព័ត៌មានផ្សេងទៀត