កម្ពុជា​​អាច​​សម្រេច​​តាម​​ផែន​ការ​អភិវឌ្ឍន៍​​អគ្គិសនី​​ក្នុង​​ឆ្នាំ​​២០២០​​ដែរ​ឬ​ទេ​​?

13-06-2018 1:59 pm 391
  ស្តាប់
ស្តាប់ជាសំឡេង

២០២០​គឺជា​ឆ្នាំ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​ធ្វើយ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​។ តែ​យ៉ាងណា សំណួរ​ទាក់ទង​នឹង​ភាព​អាចទៅរួច​ក្នុង​ការអនុវត្ត​ផែនការ​របស់​រដ្ឋាភិបាល បាន​ចោទឡើង ខណៈដែល​កម្ពុជា​ត្រូវការ​ទុនវិនិយោគ​លើ​វិស័យ​អគ្គិសនី​នេះ ប្រមាណ​ជាង​១​ពាន់​លាន់​ដុល្លារ​បន្ថែមទៀត ដើម្បី​អាច​សម្រេច​តាម​គោលដៅ​ដែល​គ្រោងទុក​បាន​។ 

​ឆ្លើយតប​នឹង​សំណួរ​ដែលថា តើ​កម្ពុជា​អាច​សម្រេចបាន​តាម​ផែនការអភិវឌ្ឍន៍​វិស័យ​ថាមពល​អគ្គិសនី​ដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​នឹងមាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​នៅត្រឹម​ឆ្នាំ​២០២០​ដែរឬទេ​? លោក​សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​បាន​ប្រាប់​ឲ្យដឹងថា លោក​ហាក់​មិនទាន់មាន​ជំនឿ ថា​ផែនការ​នេះ​អាច​សម្រេចបាន​តាម​ការ​គ្រោងទុក​របស់​រដ្ឋាភិបាល​នោះទេ​។ មិនអាច​សម្រេច បាន​ដោយ​លោក​ផ្ដល់​ហេតុផល​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ក្នុង​វិស័យ​ថាមពល​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​។ ម្យ៉ាងវិញទៀត ពេលវេលា​កៀក​ពេក​ក៏​ជា​ហេតុផល ដែល​មិនអាច​ជំរុញ​ទិសដៅ​អភិវឌ្ឍន៍​អគ្គិសនី​របស់​រដ្ឋាភិបាល​បានដែរ​.....

លោក​សន ជ័យ​៖

ដោយឡែក ដើម្បី​ពង្រឹង​ឯករាជ្យភាព​ថាមពល ក៏ដូចជា​សេដ្ឋកិច្ច លោក​ឈាន វុន សមាជិក​រដ្ឋសភា​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ត្រូវ​ធ្វើយ៉ាងណា​ជំរុញ​ការផលិត​អគ្គិសនី​ឲ្យបាន​ទាន់តាម​តម្រូវការ និង​ឲ្យមាន​តម្លៃថោក​ជូន​ប្រជាពល​រដ្ឋ​ទូទាំងប្រទេស​.....

​លោក​ឈាង វុន​៖

​បើ​ផ្អែក​តាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល ក្នុង​ឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល​បាន​ពង្រីក អានុភាព​ប្រភព​ផលិត​ថាមពល​អគ្គិសនី​ក្នុងស្រុក​ជាង​២,៦០០​មេហ្គា​វ៉ាត់ ស្មើនឹង​ជាង​៨៣​ភាគរយ ដោយ​គ្រោង​ជំរុញ​ឲ្យដល់​១០០​ភាគរយ នៅ​ឆ្នាំ​២០១៩ ឬ​២០២០​ខាងមុខ​។ គម្រោង​នេះ​ក៏​នឹង​ធានាឲ្យបាន ថា​គ្រប់​ភូមិ​ទាំងអស់​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ ខណៈដែល​បច្ចុប្បន្ន​សម្រេច​បាន​ជាង​៨៦​ភាគរយ​ហើយ ដោយ​ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន ៤​ពាន់​ភូមិ នៅ​ទូទាំងប្រទេស​ទទួលបាន​អគ្គិសនី​ប្រើប្រាស់​៕

ដោយ៖ ធុច ធារ៉ា

ព័ត៌មានផ្សេងទៀត