លោក​ស៊ីន​ហ្ស៊ូ អាបេ​​ចង់​ជួប​​លោក​គីម ជុង​អ៊ុន​​ដោយផ្ទាល់​​ដោះស្រាយ​​រឿង​​ចាប់​​ជនជាតិ​ជប៉ុន​

13-06-2018 12:39 pm 1020
លោកស៊ីនហ្ស៊ូ អាបេ(ឆ្វេង)​និងលោកដូណាល់ ត្រាំ

​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ​បាន​បញ្ជាក់ថា លោក​នឹង​ស្វែងរក​ឱកាស​ជួបពិភាក្សា​ដោយផ្ទាល់​ជាមួយ​លោក​គីម ជុង​អ៊ុន ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ចាប់ពង្រត់​ជនជាតិ​ជប៉ុន​។ លោក​អាបេ​បាន​និយាយ​ទៅកាន់​អ្នកសារ​ព័ត៌មាន​កាលពី​ថ្ងៃទី​១២​មិថុនា​ថា កិច្ចប្រជុំ​រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន ពិតជា​ទទួលបាន​លទ្ធ​ផល​ល្អប្រសើ​រណាស់​។ លោក​ក៏​អរគុណ​លោក​ត្រាំ​ផងដែរ ដែល​បានលើកឡើង​ពី​បញ្ហា​ចាប់ពង្រត់​ជនជាតិ​ជប៉ុន​ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក​គីម​។​

​លោក​ថា​ដោយមាន​ការគាំទ្រ​ពី​លោក​ត្រាំ ដូច្នេះ​ជប៉ុន​ត្រូវតែ​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង​ដោយផ្ទាល់​រឿង​ចាប់​ជនជាតិ​ជប៉ុន​។ លោក​អាបេ​បង្ហាញ​គោលបំណង​ចង់​ជួបពិភាក្សា​ជាមួយ​លោក​គីម ក្នុង​កាលៈទេសៈ​សមស្រប​មួយ​៕

ព័ត៌មានផ្សេងទៀត