អតីត​​បក្ស​សង្គ្រោះ​​ជាតិ​​គាំ​ទ្រ​​ការ​ដាក់​ទណ្ឌ​កម្ម​​របស់​​អាមេរិក​​លើ​​លោក​​ហ៊ីង​ ប៊ុន​ហៀ​ង​​

13-06-2018 11:56 am 5421

​អតីគណ​បក្ស​សង្គ្រោះ​ជាតិ តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន បានប្រកាស​គាំទ្រ​នូវ​ចំណាត់ការ​នៃ​ការដាក់​ទណ្ឌ​របស់​សហ​រដ្ឋ​អាមេរិក លើ​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ នេះ​បើ​យោងតាម​ថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃទី​១២ មិថុនា ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា លោក ហ៊ីង ប៊ុន​ហៀ​ង ដែលជា​មេបញ្ជាការ​នៃ​កង​អង្គរក្ស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​ការិយាល័យ​កិច្ចការ​សាធារណៈ នៃ​នាយកដ្ឋាន​រតនាគា​រអា​មេរិក ប្រកាស​នៅ​ថ្ងៃទី​១២ ខែមិថុនា ដោយ​បញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ នៃ​បុគ្គល​ដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ ហ្គ្លោ​ប៊​ល ម៉ែ​កនី​ត​ស្គី (GLOBAL MAGNITSKY) ដោយសារតែ​ការចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត