កម្ពុជា,ឡាវ,វៀតណាម,មី​យ៉ាន់​ម៉ា៖​ពលរដ្ឋ​មាន​​កម្រិត​យល់​ដឹង​ទាប​​ក្នុង​ការ​ប្រើ​ជីគីមី​​

13-06-2018 9:44 am 661
  ស្តាប់
​សិក្ខាសាលា​អន្ដរជាតិ​ស្តីពី​"​ការប្រើប្រាស់​ជីគីមី និង ថ្នាំ​កសិកម្ម ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​អាស៊ាន​"​ នៅខេត្តមសៀមរាប នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
ស្តាប់ជាសំឡេង

​វិទ្យាស្ថាន​ជីវសាស្ត្រ វេជ្ជសាស្ត្រ និង កសិកម្ម នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ​បើក​សិក្ខាសាលា​អន្ដរជាតិ​មួយ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អាស៊ាន​-​ជប៉ុន JAIF ស្តីពី​"​ការប្រើប្រាស់​ជីគីមី និង ថ្នាំ​កសិកម្ម ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​អាស៊ាន​"​។ តាម​អ្នកជំនាញ អះអាងថា បញ្ហា​ការប្រើប្រាស់​ជីគីមី និង ថ្នាំ​កសិកម្ម ក្នុង​វិស័យ​កសិកម្ម គឺជា​កង្វះ សម្រាប់​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ហើយ​ប្រទេស​ដែល​ប្រើប្រាស់​ជីគីមី និង​ថ្នាំ​កសិកម្ម​ច្រើន សម្រាប់​សម្លាប់​សត្វល្អិត មាន​កម្ពុជា ឡាវ វៀតណាម មី​យ៉ាន់​ម៉ា​។

​ប្រទេស​ឡាវ កម្ពុជា វៀតណាម មី​យ៉ាន់​ម៉ា គឺជា​ប្រទេស​ប្រើប្រាស់ ជីគីមី និង ថ្នាំ​កសិកម្ម​ច្រើន សម្រាប់​សម្លាប់​សត្វល្អិត និង សម្រាប់​បង្កើន​ទិន្និផល​។ ការនិយម​ប្រើប្រាស់​ជីគីមី និង ថ្នាំ​កសិកម្ម​នៅក្នុង​វិស័យ​កសិកម្ម​នេះ គឺ​ដោយសារតែ​កសិករ​ក្នុងប្រទេស​ទាំងនោះ មាន​កម្រិតយល់ដឹង​ទាប ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ជីគីមី និង ថ្នាំ​កសិកម្ម​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោ​កសុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ក្នុង​សិក្ខាសាលា​អន្ដរជាតិ​មួយ ក្រោម​ជំនួយ​ឧបត្ថម្ភ​គ្រោង​ជំនួយ​អាស៊ាន​-​ជប៉ុន​។​

​បើតាម​អ្នកជំនាញ បាន​គូសបញ្ជាក់​ក្នុង​សិក្ខាសាលា​ថា ការវិវត្ត​នៃ​បរិស្ថាន​ធ្វើឱ្យ​សត្វល្អិត​បំផ្លាញ​ផលដំណាំ​កាន់តែច្រើន​របស់​កសិក​រ ដូច្នេះ​កសិករ​បានជ្រើសរើស​ប្រើប្រាស់​ថ្នាំ​កសិកម្ម ដើម្បី​សម្លាប់​សត្វល្អិត​កាន់តែ​ខ្ពស់  ដែល​កត្តា​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​មនុស្ស​កាន់តែខ្លាំង​។​ការគ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ជីគីមី និង​ថ្នាំ​កសិកម្ម នេះ​ដោយសារតែ កសិករ​អត់​យល់ដឹង​ពី​របៀប​នៃ​ការប្រើ​ជីគីមី និង ថ្នាំ​កសិកម្ម ព្រោះ​អក្សរ​នៃ​ការណែនាំ ភាគច្រើន​សរសេរ​នៅលើ​ផលិតផល គឺជា​ភាសារ​បរទេស ជាហេតុ​ធ្វើឱ្យ​កសិករ​មិនដឹង​ពី​ផលប៉ះពាល់​នៃ​ផលិតផល​ទាំងនោះ​។​

​សម្រាប់​នៅ​កម្ពុជា រាជបណ្ឌិត្យសភា​កម្ពុជា និង សហការ​ជាមួយ ក្រសួង ស្ថាប័ន​ជំនាញ​បង្កើត​មជ្ឈមណ្ឌល បកប្រែ​ភាសា​ពី​ភាសា​ផ្សេងៗ​មកជា​ភាសា ខ្មែរ​សម្រាប់​ដាក់​នៅលើ​ជីគីមី និង​ថ្នាំ​កសិកម្ម ដើម្បីឱ្យ​ប្រជាកសិករ បានដឹង​បាន​យល់​ពី​របៀប​ប្រើ និង ផលប៉ះពាល់​របស់​វា ក្នុង​គោលដៅ​កាត់បន្ថយ​គ្រោះថ្នាក់ ដោយសារ​ជីគីមី ថ្នាំ​កសិកម្ម​។​នេះ​បើតាម​ការអះអាង​របស់​លោក សុខ ទូច​។​

​គួរ​បញ្ជាក់ថា សិក្ខាសាលា​អន្ដរជាតិ ស្តីពី​"​ការប្រើប្រាស់​ជីគីមី​និង​ថ្នាំ​កសិកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​អាស៊ាន​" ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី​៧ មិថុនា និង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១២ ខែមិថុនា ម្សិលមិញ​។ សិក្ខាសាលា​នេះ មាន​វាគ្មិន មកពី​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​-​ជប៉ុន ចំនួន​៦៩​នាក់ ដើម្បី​មក​ចែង​រំលែក បទពិសោធន៍ បច្ចេកទេស ពីគ្នា​ទៅវិញទៅមក​ក្នុង​ការប្រើប្រាស់​ជីគីមី និង ថ្នាំ​កសិកម្ម  និង ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​ម្ចាស់​ក្រុមហ៊ុន ផលិត​ករ ឱ្យ​គិតគូរ​ពី​បរិស្ថាន សុខភាព និង សេដ្ឋកិច្ចសង្គម ជុំវិញ​ការប្រើប្រាស់​ជីគីមី និង ថ្នាំ​កសិកម្ម​៕

ព័ត៌មានផ្សេងទៀត