រដ្ឋាភិបាល​ប្រកាស​ផ្អាក​ការសាងសង់​ផ្លូវ​ឆ្លងកាត់​បឹង​ទន្លេសាប​

13-06-2018 9:28 am

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​ហ៊ុន សែន បានប្រកាសឲ្យ​ផ្អាក​គម្រោង សាងសង់​ផ្លូវ ឆ្លង​បឹង ទន្លេសាប​ពី​ខេត្ត​កំពុងឆ្នាំង ទៅកាន់​ខេត្តកំពង់ធំ ដោយ​ខ្លាច​បង្ក​ការប៉ះពាល់​ដល់​ផ្ទៃ​បឹង និង​អ្នកធ្វើដំណើរ​តាម​ផ្លូវទឹក​។ ការប្រកាស​ផ្អាក​នេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​៦ នៅ​ខេត្តកំពង់ធំ នា​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨​។​

តាម​គម្រោង​ផ្លូវ​មួយ​ខ្សែ​នេះ មាន​ប្រវែង ៥៣​គីឡូ​ម៉ែត ឆ្លងកាត់​វាលទំនាប​តំបន់​បឹង​ទន្លេសាប ត​ភ្ជាប់​ពី ផ្លូវជាតិ​លេខ ៦ នៃ​ខេត្តកំពង់ធំ នៅ​ចំនុច​ភូមិ​ពោធិ​តា​អ៊ុន សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ទៅកាន់​ទី​រួម​ខេត្ត​កំពង់ឆ្នាំង ស្រុក​កំពង់លែង ដែល​គ្រោង​ចំណាយ​ថវិកា​អស់​ជាង​១០០​លាន​ដុល្លារ​។ ប៉ុន្តែ​បើទោះជា​ផ្អាក​គម្រោង​នេះ​ក្តី ក៏​លោក​នាយករដ្ឋមន្ត្រី​ស្នើឲ្យ អ្នកជំនាញ​សិក្សា​មើល​ឡើងវិញ ពី​ការសាងសង់​ស្ពាន ឲ្យបាន​ច្រើន នៃ​គម្រោង​នេះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត